(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជូនណារ៉ុន កាលពីថ្ងៃទី០៦ ខែកុម្ភៈនេះ បានចេញការ​ណែនាំ ស្ដី​ពី​វិធាន​ការ​ទប់​ស្កាត់​សកម្មភាព​មិន​ប្រក្រតី ​ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​​ទូទៅ​ដូច​ត​ទៅ ៖

១៖ ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ ដូច​ជា​តាមរយៈ​ការ​ប្រជុំ​នៅ​ពេល​គោរព​ទង់​ជាតិ កុំ​ឱ្យ​មាន​ការ​យល់​ខុស​អំពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់ (Valentine's Day)
២៖ ត្រូវ​ពង្រឹង​ការ​អនុវត្ត​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ឱ្យ​ម៉ឺងម៉ាត់ ជា​ពិសេស​លើ​ការ​គ្រប់​គ្រង​សីលធម៌ និង​វិន័យ ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជា​ប្រចាំ
៣៖ ត្រូវ​ជំរុញ​ដំណើរ​ការ​របស់​ក្រុម​ប្រឹក្សា​យុវជន ក្រុម​ប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព ''មិត្ត​អប់រំ​មិត្ត''
៤៖ ត្រូវ​ធ្វើ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​មាតាបិតា អ្នក​អាណាព្យាបាល​សិស្ស គមនាគមន៍ ដើម្បី​សហការ​គ្នា អប់រំ ណែនាំ កែ​លម្អ​សិស្សានុសិស្ស​បាន​ទាន់​ពេលវេលា៕

ព័ត៌មានលម្អិត សូមអានសេចក្តីណែនាំ របស់ក្រសួងអប់រំដូចខាងក្រោម៖​