(ភ្នំពេញ)៖ បន្ទាប់ពីបុរសម្នាក់ស្រវឹងស្រាម្នាក់បានបើករ៉ឺម៉ូតូកង់បីគ្រឿងបញ្ជ្រាស់ផ្លូវទៅប៉ះ ជាមួយរថយន្តមួយគ្រឿងសេរីទំនើបម៉ាក Roll Royce ដែលមានតម្លៃ រាប់សែនដុល្លារ របស់លោកឧកញ៉ា ឌួង ឆាយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៖១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

នៅរសៀលថ្ងៃដដែលទី២៨ ខែមករា ឆ្នាំ២០១៧នេះឧកញ៉ា ឌួង ឆាយ លើកលែងទោសឲ្យម្ចាស់រ៉ឺម៉ក់កង់បី ដែលជាអ្នកបង្កហេតុ ប៉ុន្តែត្រូវមកសំអាតអនាម័យ៣ថ្ងៃ ទុកជាការពិន័យ ហើយលោកសង្កត់ធ្ងន់ថារាល់ថ្ងៃលោកគ្មានអង្គរក្សទេ។

សូមទស្សនាវិដេអូឧកញ៉ា ឌួង ឆាយ ចូលខ្លួនមកដោះស្រាយនៅអធិការដ្ឋានខណ្ឌទួលគោក៖