(កំពត)៖ យ៉ាងហោចណាស់មនុស្ស៤នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​២ករណីផ្សេងគ្នា ប៉ុន្តែនៅទីតាំងតែមួយ នៅស្រុកអង្គរជ័យ។

​មន្ត្រីនគរបាល​ស្រុកអង្គរជ័យ បានឲ្យដឹងថា ករណីទី១៖ ​នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៣១ ត្រង់ចំណុចភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ រវាង​រថយន្តម៉ាក RX330 ពណ៍ស ពាក់ស្លាក់លេខ​ភ្នំពេញ​2AN-6958 បើកបរដោយឈ្មោះ ឃួន បូរិន ភេទប្រុស អាយុ២៤ឆ្នាំ បុកជាមួយម៉ូតូ៣គ្រឿង បណ្ដាលស្លាប់​ជនរងគ្រោះដែលអ្នកជិះម៉ូតូ​៣នាក់ ក្នុងនោះស្រីម្នាក់ និងខូចខាតម៉ូតូ​៣គ្រឿង។

​ករណីទី២៖ នៅយប់ថ្ងៃខែដដែល មានគ្រោះថ្នាក់ចរាចរណ៍មួយទៀត នៅលើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិត្រពាំងកំភ្លាញ​ ឃុំអង្គតូច​ ស្រុកអង្គរជ័យ រវាងរថយន្ដនិងម៉ូតូ បណ្ដាលឲ្យជនរងគ្រោះម្នាក់​ឈ្មោះ យែន ចាន់ដារ៉ា​ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ​។ រីឯម្ចាស់រថយន្ត ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នរថយន្ដ និងម៉ូតូទាំងអស់ ត្រូវនគរបាលជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមច្បាប់៕