(កំពង់ស្ពឺ)៖ រថយន្តកុងតឺន័រ បានបុកគ្នានៅម្តុំស្ពានពេជ្រនិល បានបុកគ្នានៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅម្តុំស្ពានពេជ្រនិល ព្រំប្រទល់ខេត្តកោះកុង និងខេត្តកំពង់ស្ពឺ បានធ្វើឲ្យកកស្ទះចរាចរណ៍ខ្លាំង នៅម៉ោងជាង១រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។

បើតាមសេចក្តីរាយការណ៍គ្រោះថ្នាក់ចរាចរនេះ មិនបង្កឲ្យមានគ្រោះថ្នាក់មនុស្សនោះទេ តែបានធ្វើឲ្យរាំងស្ទះចរាចរណ៍ខ្លាំង។ ទោះជាយ៉ាងណាក្រោយ កើតហេតុភ្លាមៗ សមត្ថកិច្ចក៏បានចេញមកអន្តរាគមន៍ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ៕