(ភ្នំពេញ)៖ អគ្គិភ័យដែលបាន​ឆាបឆេះហាង​កាហ្វេមួយកន្លែងយីហោ តេស្ត ជាប្រភេទផ្ទះល្វែង ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរលត់​ទៅវិញហើយ នៅវេលាម៉ោងជិត១១ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ ក្រោយពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជួយអន្តរាគមន៍ ដោយប្រើរថយន្ត​ពន្លត់អគ្គិភ័យ​ជិត១០គ្រឿង។​ សម្រាប់ការខូចខាតវិញ ត្រូវបានសមត្ថកិច្ចអះអាងថា អស់ជាង៣មឺុនដុល្លារ។

លោក ព្រហ្ម យ៉ត នាយការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញ​បានបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ ចាន់ យាដារ៉ន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាមន្រ្តីនគរបាល ហើយមូលហេតុនោះបណ្តាលមកពីឆ្លងចរន្តភ្លើង។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា សម្ភារដែលខូចខាតរួមមាន ម៉ាសីុនសំរាប់ស្ទីម សោណា ម៉ាសីុនកំដៅ និងសម្ភារប្រើប្រាស់ក្នុងហាងមួយចំនួនធំ​និងគិតជា​ទឹកប្រាក់អស់​ប្រហែល​៣មឺុនដុល្លារជាង។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកេីតហេតុគាត់បានលឺសំលេង​ទុស្សេខ្សែភ្លេីង​ហេីយក៏បានរត់ឡេីង​ទៅមើលក៏ស្រាប់តែ​ឃេីញមានផ្សែងហុយ​ពេញបន្ទប់ស្ទីម។សម្រាប់​ប្រតិបត្តិការ​ពន្លត់អគ្គិភ័យ ត្រូវប្រើរថយន្តពន្លត់អគ្គិភ័យ​របស់ស្នងការ​រាជធានីភ្នំពេញ​និងអង្គភាព «ង​៧០» ចំនួន៩គ្រឿង៕