(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះបន្ទប់ជួល ឲ្យក្រុមកម្មករស្នាក់នៅ ស្ថិតនៅក្បែររោង​ចក្រ មីងហុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរលត់ទៅវិញហើយ នៅវេលាម៉ោងប្រមាណជិត១រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច អាជ្ញាធរ និងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ នៃកងពលតូចលេខ៧០។

សម្រាប់ការខូចខាតវិញ ត្រូវបានសមត្ថកិច្ចប្រាប់ថា អគ្គិភ័យបានឆេះបន្ទប់ជួលអស់ ប្រមាណ៣០បន្ទប់ក្នុងចំណោម៣០០បន្ទប់។

ភ្នាក់ងារ Fresh News ដែលកំពុងយកព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ បានកើតឡើងដោយសង្ស័យមកពីឆ្លងចរន្តភ្លើង ខណៈអ្នកស្នាក់នៅមិននៅក្នុងបន្ទប់។ យ៉ាងណាក៏ដោយ ទំហំនៃការបាត់គិតជាទឹកប្រាក់នៅមិនទាន់ដឹងនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងសួរនាំ បន្តទៀត។

នៅកន្លែងកើតហេតុនោះ ក្រុមបងប្អូនជាកម្មករ-កម្មការិនី ព្រមទាំងប្រជាពលរដ្ឋ ជាច្រើននាក់បាននាំគ្នារត់ចេញព្រោងព្រាតចេញមកក្រៅ៕