(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង អំពាវនាវទៅដល់អាជីវករទាំងអស់ ដែលមានគោលបំណង ចូលរួមផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន ឬស្វែង​រកដៃ​គូពាណិជ្ជកម្ម ក្នុងពិព័រណ៍ពាណិជ្ជកម្ម ដែលនឹងធ្វើនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន ព្រមទាំងទីក្រុងហុងកុង និងទីក្រុងឡានចូវ នៃប្រទេសចិន។

ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំដោយមានការចូលរួមពីបណ្ដាលក្រុមហ៊ុន សហគ្រាស ពាក់ព័ន្ធនិងវិស័យអប់រំ និងវិទ្យាស្ថាននានា និងបណ្ដាអង្គការអន្តជាតិ​នានាជាច្រើន​ទៀត​លើពិភពលោក ព្រមទាំងដាក់តាំងបង្ហាញ នូវផលិតផលសម្ភារសិក្សា និងសេវាកម្មផ្សេងៗ ។

សម្រាប់ការចុះឈ្មោះចូលរួម និងព័ត៌មានលម្អិត សូមទំនាក់ទំនងនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តាមរយៈលេខ៖ ០១៧ ៥៥៩ ២៧៧/០៩៥ ៩២៩ ១៩២ ឬ ទាញយកឯកសារ ដែលមានភ្ជាប់ជូនដូចខាងក្រោម។

* ទីក្រុងតូក្យូ | Tokyo: http://bit.ly/2jf1LYJ
* ទីក្រុងហុងកុង | Hong Kong: http://bit.ly/2k7v3IC
* ទីក្រុងឡានចូវ | Lanzhou: http://bit.ly/2k9KaFG