(ភ្នំពេញ)៖ ប្រាសាក់ បានដាក់ឲ្យដំណើរការ ទូម៉ាស៊ីន ATM ថ្មី ដែលមានទីតាំងនៅក្លឹបហាត់ប្រាណ វីអាយភី បុរី ប៉េង ហ៊ួត បឹងស្នោ ដែលនេះគឺជាទូម៉ាស៊ីន ATM ទី១១៧ របស់ប្រាសាក់ ដែលត្រូវបានដំឡើង នៅទីតាំងផ្ទះលេខ០៨ ផ្លូវលេខ០៦ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ បានលើកឡើងថា៖ «ដោយមើលឃើញពីកំណើន តម្រូវការការធ្វើប្រតិបត្តិការធនាគារ និងមូលដ្ឋានអតិថិជនមានការកើនឡើង ប្រាសាក់ សម្រេចចិត្តដំឡើងទូម៉ាស៊ីនអេធីអឹមថ្មីមួយទៀត ដែលអនុញ្ញាតឲ្យអតិថិជន អាចធ្វើប្រតិបត្តិការធនាគា របានគ្រប់ពេលវេលា គ្រប់ទីកន្លែង នៅគ្រប់ទូម៉ាស៊ីនATM ដែលជិតលោកអ្នកបំផុត»

លោក សាយ សូនី បានបន្ថែមថា៖ «ជាមួយនឹងការដំឡើងទូម៉ាស៊ីន ATM ទាំង១១៧ ទូទាំងប្រទេស អតិថិជននឹងមានអារម្មណ៍ថា ប្រាក់មានសុវត្ថិភាព និងនៅក្បែរខ្លួនជានិច្ច។ គិតត្រឹមដើមឆ្នាំ ២០១៧ ប្រាសាក់ បានផ្តល់កាតអេធីអឹមចំនួន ៧៧០០០ក្នុងប្រតិបត្តិការជាង ៣ លាន ដែលមានទឹកប្រាក់ជាង ២៣៣ លានដុល្លារអាមេរិក។ ខ្ញុំសូមថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាដល់ប្រាសាក់»

សេវា ATM ប្រាសាក់ អាចអនុញ្ញាតឲ្យអតិថិជន ប្រើប្រាស់សេវាកម្មជាច្រើនដូចជា ទូទាត់វិក្កយបត្រទឹកភ្លើង ទិញកាតទូរស័ព្ទ ផ្ទេរប្រាក់ Cash-by-Code ដកប្រាក់ និងសេវាផ្សេងៗជាច្រើនទៀត។ លើសពីនេះ អតិថិជន មិនចាំបាច់ចំណាយកម្រៃសេវា ATM  ប្រចាំខែ ឬប្រចាំឆ្នាំឡើយ។ អតិថិជន ក៏អាចប្រើប្រាស់សេវាធនាគារចល័ត ប្រាសាក់ដោយឥតគិតថ្លៃផងដែរ។

ព័ត៌មានលម្អិត សូមចូលទៅកាន់៖ https://www.prasac.com.kh/kh/services/atm/