(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីណែនាំមួយស្ដីពី ការអនុវត្តភារកិច្ចរបស់ក្រុមការងារ ក្នុងការចែក ទទួលពាក្យសុំប្រឡងជ្រើសរើសសមាសភាស គណៈកម្មការរាជធានី-ខេត្ត ក្នុងការរៀបចំការបោះឆ្នោត ។

គ.ជ.ប បានបញ្ជាក់ថា ក្នុងគោលបំណងដើម្បីធានាឲ្យបាននូវតម្លាភាព សុក្រឹតភាព និងយុត្តិធម៌ក្នុងការរៀបចំប្រឡង ជ្រើសរើសសមាសភាពគណៈកម្មការរាជធានី-ខេត្តនោះ គ.ជ.បមានការណែនាំដូចខាងក្រោម៖