(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

* លទ្ធផលបង្ក្រាបរួមមាន៖ ២៧ករណី ឃាត់ខ្លួន៦៨នាក់ ស្រី៧នាក់
១៖ ករណីជួញដូរ គ្រឿងញៀន១៦ករណី ឃាត់ខ្លួន៣២នាក់។
២៖ ករណីប្រើប្រាស់គ្រឿងញៀន១១ករណី ឃាត់ខ្លួន៣៦នាក់។

* រយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី១-១៩ ខែមករា៖ លទ្ធផលបង្ក្រាប៦៥៥ករណី ឃាត់ខ្លួន១,៦៧៧នាក់ ស្រី១១៣នាក់
១៖ ករណីជួញដូរ គ្រឿងញៀន៣៨២ករណី ឃាត់ខ្លួន៨៣៧នាក់។
២៖ ករណីប្រើប្រាស់គ្រឿងញៀន២៧២ករណី ឃាត់ខ្លួន៨៣៧នាក់។
៣៖ ករណីសំយោគ-កែច្នៃ ១ករណី ឃាត់ខ្លួន៣នាក់។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន​ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួល​បាន​លទ្ធផល​ល្អឡើងថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕