(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានចេញមកព្រមានធ្ងន់ៗជាថ្មីម្ដងទៀត និងបញ្ជាឲ្យចាត់វិធានការជាបន្ទាន់ភ្លាមៗ ដើម្បីចាប់រថយន្ដធុនធំ ដឹកដី ដឹក ខ្សាច់ គ្រប់ប្រភេទ ដែលធ្វើចរាចរណ៍គ្មានសណ្ដាប់ធ្នាប់ និងធ្វើឲ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ជាច្រើន ប្រសិនបើម្ចាស់អាជីវកម្មតាមដេប៉ូខ្សាច់ទាំងនោះ រួមជាមួយអ្នកបើកបររថយន្ដផងដែរ បើមិនអនុវត្តន៍តាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងអាចប្រឈមនឹងការបិទអាជីវកម្មចោលថែមទៀតផង។

ការព្រមានធ្ងន់ៗ ទៅលើម្ចាស់អាជីវកម្ម តាមដេប៉ូខ្សាច់ និងអ្នកបើកបររថយន្ដធុនធំ ដឹកដី ដឹកខ្សាច់គ្រប់ប្រភេទនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅអាគារB នៃសាលាខណ្ឌឫស្សីកែវក្រោមវត្តមានលោក ប្រាជ្ញ សីហា និងនាយករដ្ឋបាលខណ្ឌឫស្សីកែវ លោក សន សោភ័ណ្ឌ ជាមួយនិងម្ចាស់អាជីវកម្មតាមដេប៉ូខ្សាច់ និងអ្នកបើកបររថយន្ដធុនធំ ដឹកដី ដឹកខ្សាច់ គ្រប់ប្រភេទ ដើម្បីពិគ្រោះប្ដូយោបល់ធ្វើយ៉ាងណាត្រូវជួយសហការបញ្ជៀសឲ្យបាននូវការរិះគន់ជាបន្តបន្ទាប់ ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។

ក្នុងកិច្ចពិភាក្សានេះលោក ប្រាជ្ញ សីហា បានលើកឡើងថា ការអញ្ជើញទាំងម្ចាស់អាជីវកម្មដេ ប៉ូខ្សាច់ និងអ្នកបើកបររថយន្ដ ដឹកដី ដឹកខ្សាច់ មកក្នុងថ្ងៃនេះ គឺជាលើកចុងក្រោយហើយ មិនអាចលើកលែងបានទៀតទេ ព្រោះជាក់ស្ដែងប្រជាពលរដ្ឋ បានបន្តការរិះគន់ឥតឈ ប់ឈរមកលើអាជ្ញាធរជាអ្នកទទួលខុសត្រូវ។

លោកក៏បានបញ្ជាឲ្យចាប់រថយន្ដ ធុនធំ ដែលដឹកដី ដឹកខ្សាច់ ដើម្បីយកមករក្សាទុកលើកទី១រយៈពេល១អាទិត្យ និងលើកទី២ចាប់ រថយន្ដយកមករក្សាទុករយះពេល២អាទិត្យ ជាការព្រមាន ហើយប្រសិនបើនៅតែបន្តសកម្មភាព បើកចេញពីដេប៉ូមិន មានការគ្របឲ្យបានត្រឹមត្រូវ និងមិនមានលាងកង់រថយន្ដឲ្យ បានស្អាត ហើយបើកបរលឿនៗ បង្កឲ្យមានការហុយទ្រលោម និងគ្រោះថ្នាក់ផ្សេងៗបានកើតឡើង វាអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក ប្រាជ្ញ សីហា បន្តថា ពាក់ព័ន្ធការព្រមានចាប់រថយន្ដយកមករក្សាទុកនេះដែរ ទាំងម្ចាស់អាជីវកម្មដេប៉ូខ្សាច់ ក៏ដូចជា អ្នកបើកបររថយន្ដ នៅតែមិនអនុវត្តន៍ ហើយគគ្លើន មិន ស្ដាប់តាមការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ចទេនោះ ប្រហែលជាអាចប្រឈមនិងការបិតអាជីវកម្មចោលតែម្ដង ព្រោះគ្មានលើកចុងក្រោយទៀតទេ។

លោក ប្រាជ្ញ សីហា បានលើកឡើងទៀតថា ក្នុងនាមលោក ជាអាជ្ញាធរ ទទួលបន្ទុកផ្នែកសណ្ដាប់ធ្នាប់សាធារណៈ លោកមិនព្រមឲ្យប្រជាពលរដ្ឋ រិះគន់ម្ដងហើយ ម្ដងទៀត បានជាដាច់ខាត។ ដូចនេះ សូមឲ្យម្ចាស់អាជីវកម្មតាមដេប៉ូខ្សាច់ និងអ្នកបើកបររថយន្ដ ដឹកដី ដឹកខ្សាច់ ចាំបាច់ត្រូវតែជួយស ហការធ្វើយ៉ាងណាបញ្ជៀសឲ្យបាននូវការប៉ះពាល់ និងការរិះគន់ពីប្រជាពលរដ្ឋ មកលើអាជ្ញាធរដែលកំពុងអនុវត្តច្បាប់៕