(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៥លើក) បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់១១នាក់ និងរបួសស្រាលចំនួន៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្ដាលឲ្យខូតខាម៉ូតូចំនួន១៦គ្រឿង រថយន្ដធុនតូចចំនួន២គ្រឿង, រថយន្ដធុនធំ១គ្រឿង និងអ្នកថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថា្នក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, មិនប្រកាន់ស្ដាំ៣លើក, បត់គ្រោះថ្នាក់១លើក, ប្រជែង១លើក, ស្រវឹង១លើក។

សូមបញ្ជាក់ថា រយៈពេល១៨ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន​២១៨លើក បណ្ដាលឲ្យស្លាប់១០៨នាក់ របួសធ្ងន់ចំនួន២០៨នាក់ និងរងរបួសស្រាលចំនួន១១៧នាក់៕