(កំពត)៖ កម្លាំងអន្តរាគមន៍ពិសេស​ខេត្តកោះកុង ដោយមានការសម្រប​សម្រួល ពីលោក​ព្រះរាជអាជ្ញារង មុត ដារ៉ា នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ បានបន្តធ្វើការ​ចុះបង្ក្រាបបទល្មើស​គ្រឿងញៀនមួយ នៅភូមិចង្កៀង​ខាងលិច ឃុំទទុង ស្រុកដងទង់ ខេត្តកោះកុង ឃាត់ខ្លួនបាន​មនុស្ស៤នាក់ រួមជាមួយ​ថ្នាំញៀនចំនួន ១១កញ្ចប់។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ជនល្មើសទី១.ឈ្មោះ យ៉ង់ មឿន អាយុ២៩ឆ្នាំ រស់នៅភូមិចង្កៀងខាងលិច ឃុំទទុង ស្រុកដងទង់, ២.ផៃ សំណាង អាយុ២៤ឆ្នាំ រសនៅភូមិចង្កៀងខាងកើត ឃុំទទុង, ៣.សុង ដារីន អាយុ៣៥ឆ្នាំ ភូមិចង្កៀងខាងលិច ឃុំទទុង, ៤.ភឹម វីរៈ អាយុ២០ឆ្នាំ ភូមិចង្កៀង​ខាងកើត ឃុំទទុង។

ក្រោយឃាត់ខ្លួនបាន កម្លាំងសមត្ថកិច្ចខាងលើ បានដកហូតបានម្ស៉ៅក្រាមពណ៌ស ចំនួន១១កញ្ចប់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីដោះស្រាយ​តាមនីតិវិធីច្បាប់៕