(ស្វាយរៀង)៖ មុននេះបន្ដិច​នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ អគ្គិភ័យបាន​នឹងកំពុងឆាបឆេះរថយន្ដក្រុងមួយគ្រឿង នៅតាមបណ្ដោយ​ផ្លូវជាតិលេខ១ ទល់មុខនឹង​សាកលវិទ្យាល័យស្វាយរៀង ស្ថិតក្នុងសង្កាត់ចេក ក្រុងស្វាយរៀង តែសំណាងល្អមនុស្សនៅក្នុងរថយន្ដនោះរត់ចេញទាន់ពេល។

ខណៈពេលនេះដែរ កម្លាំងសមត្ថកិច្ចកំពុងចេញ​ជួយអន្ដរាគមន៍ ហើយរថយន្ដនោះ ឆេះស្ទើរទាំងស្រុងហើយ៕