(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំកិច្ចប្រជុំដាក់ ផែនការបង្ក្រាបបទល្មើស និងបញ្ហាគ្រឿងញៀន ដែលជាបញ្ហាក្ដៅគគុក។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ ​ដោយមានការចូលរួមពី លោកមេបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌ​លោកអធិការរងនគរបាលខណ្ឌ​ លោកអភិបាលរង​ លោកនាយក​ នាយករង​ ចៅសង្កាត់​ និងនាយប៉ុស្តិ៍ទាំងអស់​ព្រមទាំងប្រធាន ការិយាល័យជំនាញពាក់ព័ន្ធទាំងអស់។

ក្នុងកិច្ចប្រជុំនោះ លោកប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានដាក់ចេញនូវរបៀបវារៈសំខាន់ដូចជា៖ ​
ទី១៖ បញ្ហាបង្ក្រាបការជួញដូរ​ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ
ទី២៖ បញ្ហាបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ
ទី៣៖ បញ្ហាចោរកម្មគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ
ទី៤៖ ការធ្វើវេទិកាសាធារណៈ​ និងការអនុវត្តសារាចរលេខ០១ របស់រាជរដ្ឋាភិបាល និងទី៥៖ បញ្ហាផ្សេងៗដែលពាក់ព័ន្ធ មួយចំនួនទៀត៕