(កំពង់ធំ)៖ លោក អិុត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច បង្ក្រាបគ្រឿងញៀននៅស្រុកស្ទោង ដោយឃាត់បានជន​គ្រឿងញៀន​៨នាក់ ព្រះសង្ឃ១អង្គ និងដកហូតបានវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ នៅស្រុកស្ទោង ខេត្តកំពង់ធំ។

លោកព្រះរាជអាជ្ញាខេត្តកំពង់ធំ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់បានជនសង្ស័យ៨នាក់ ក្នុងនោះលោកសង្ឃ១អង្គ និងដកហូតបានវត្ថុតាង រថយន្ដ១គ្រឿង ម៉ូតូ៣គ្រឿង ទូរស័ព្ទជាង២០គ្រឿង ថ្នាំមួយកញ្ចប់ធំ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីចាត់ការតាមច្បាប់៕