(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកទាំងពីរភេទ ដែលមានបំណងចង់ចូលបម្រើការងារក្នុងក្របខ័ណ្ឌលេខា​ធិការ«គ» ចំនួន១៥រូប តាមរយៈការ​ប្រឡងប្រជែង និងចាប់ទទួលពាក្យប្រឡងពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១១៖០០នាទីព្រឹក។

លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទត្រូវមាន៖
* សញ្ជាតិខ្មែរ
* អាយុចន្លោះពី១៨-២៥ឆ្នាំ
* មានសញ្ញាបត្រ «ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ» ចេញដោយមណ្ឌលសិក្សាបច្ចេកទេសធនាគារ
* មានចំណេះដឹងភាសាអង់គ្លេស និងកុំព្យូទ័រ
* មានកាយសម្បទាគ្រប់គ្រាន់ (វិញ្ញាបនបត្របញ្ជាក់ពីនាយកដ្ឋានពេទ្យការងារ)។

សម្រាប់ព័ត៌មានបន្ថែមបេក្ខជនអាចមកសាកសួរ នៅនាយកដ្ឋានបុគ្គលិកនៃធនាគារជាតិនៃកម្ពុជា ដែលមានទីតាំង​ស្ថិតនៅឡូតិ៍ ២២-២៤ តាមបណ្ដោយមហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ចន្លោះពី៨៖០០នាទីព្រឹក រហូតដល់ម៉ោង១៥៖០០ នាទីរសៀល រៀងរាល់ថ្ងៃធ្វើការ៕

សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖ ​​​​