(បាត់ដំបង)៖ កម្លាំងជំនាញអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន៣កញ្ចប់នៅយប់រំលង អាធ្រាតឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង​។

​មន្រ្តីការិយាល័យជំនាញអាវុធហត្ថខេត្ត បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ​ លី សារី ​អាយុ៣៨ឆ្នាំ ក្នុងនោះកម្លាំងជំនាញ ដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកក ៣​កញ្ចប់ ទូរស័ព្ទដៃ​១​គ្រឿង និង​ម៉ូតូ​១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ គ្មានផ្លាកលេខ។​ តាមចម្លើយសារភាព ជនសង្ស័យបាន​សារភាពថា ខ្លួនពិតជាបានរកស៊ីចែកចាយថ្នាំញៀនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវកសាងសំណុំរឿង និងបញ្ជូនទៅតុលាការនៅរសៀលនេះ ដើម្បីចាត់ការបន្ដ៕