(ព្រះវិហារ)៖ ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ និងដំឡើងឋានន្ដរស័ក្ដិ ព្រមទាំងសំណេះសំណាលជាមួយ​យោធិន​ ដែលចូលបម្រើការងារនៅឆ្នាំ១៩៧៩ចុះ។

ពិធីបំពាក់ និងដំឡើងឋានន្ដរស័ក្ដិ ជូនយោធិននេះ ត្រូវបានធ្វើឡើងនៅបញ្ជាការកងអន្តរាគមន៍​កងពលធំលេខ៣ ក្នុងខេត្តព្រះវិហារ និងការចូលរួមពី ​ថ្នា​ក់ដឹកនាំនៃក្រសួងការពារ​ ព្រមទាំងមន្ដ្រីពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថា ការបំពាក់ និងដំឡើង​ឋានន្ដរស័ក្ដិ ជូនយោធិនដែលចូលមប្រើការងារក្រោយឆ្នាំ១៩៧៩នេះ គឺអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បង្កើតសន្ដិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ឲ្យមានរហូតមកដល់សព្វថ្ងៃនេះ៕