(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់​ជាតិ​ចុះជួយខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសន្និបាតបូកសរុបការងារ របស់ក្រុមប្រឹក្សាឃុំតាំងក្រសាំង នា៥ឆ្នាំកន្លង​ទៅ​ ដោយចាប់ពីឆ្នាំ២០១២-២០១៧ និងលើកទិសដៅការងារ សម្រាប់៥ឆ្នាំខាង​មុខ​ ឆ្នាំ(២០១៧-២០២២) ដែលប្រព្រឹត្តិទៅនៅក្នុងឃុំ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

សន្និបាតបក្សនេះ រៀបចំឡើងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់គណបក្ស សម្រាប់អភិវឌ្ឍន៍ឃុំ រយៈពេល៥ ឆ្នាំ (ឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧) និងលើកទិសដៅ​ភារកិច្ច ដាក់ចេញនូវកម្មវិធីនយោបាយរបស់គណៈកម្មាធិការគណបក្សឃុំ សម្រាប់អភិវឌ្ឍន៍ ពីឆ្នាំ២០១៧-២០២២ និងដំណើរការបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីធ្វើការ​ជ្រើសរើសបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧