(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៥លើក) បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់ ១២នាក់ និងរបួសស្រាលចំនួន៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១១ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន១៩គ្រឿង រួមមានម៉ូតូ ចំនួន១១គ្រឿង រថយន្ដធុនតូចចំនួន៣គ្រឿង, រថយន្ដធុនធំ៣គ្រឿង និងយានផ្សេងចំនួន២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន៤លើក, ស្រវឹង២លើក, មិនប្រកាន់ស្ដាំ២លើក, បត់គ្រោះថ្នា៣លើក, ប្រជែង១លើក និងស្រវឹង១លើក៕