(ព្រៃវែង)៖ លោក​ នេត​ វន្ថា​ ប្រធានក្រុមការងារចុះជួយឃុំ​ថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ បានបើក​សន្និបាទ​​​បូកសរុបវាយតម្លៃសមិទ្ធផល និងបញ្ហាប្រឈម ក្នុងការអនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍ឃុំ​-សង្កាត់​ អាណត្តិទី៣ ឆ្នាំ២០១២-២០១៧ នៅមូលដ្ឋានឃុំថ្មពូ ខេត្តព្រៃវែង។

សន្និបាទ​​​នេះ ក៏មានវត្តមានចូលរួមពី លោក​ បិន​ ជីវ័ន្ត​គណៈកម្មាធិការបក្សស្រុកកញ្ជ្រៀច, លោក​ ចែ​ ខុម​ គណៈកម្មធិការ​អចិន្រ្តៃយ៍បក្សស្រុកកញ្ចៀច និងសមាជិក-សមាជិកា​ចំនួន ​៥៣៨​នាក់ ដោយក្នុងឱកាសនោះ លោក នេត​ វន្ថា ក៏បានចាត់ចែងដោះស្រាយរាល់បញ្ហា ដែលសមាជិកបក្សបានលើកឡើងផងដែរ។

ក្រោយពីសំណេះសំណាលជាមួយសមាជិកបក្ស រួចហើយ ថ្នាក់ដឹកនាំខាងលើ ក៏បានចែកជូននូវថវិកា ដល់សមាជិកដែលមានវត្តមាននាឱកាលនោះ ​ក្នុងម្នាក់ៗ​ទទួលបាន​ថវិកា ១០,០០០រៀល៕