(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំតាម៉ឺន និងឃុំអូរតាគី លោក សួស អង្គារ៍ បានអញ្ជើញ​ជាអធិបតីភាព​ក្នុងអង្គសន្និបាតបូកសរុបការងារគណៈកម្មាធិការបក្សប្រជាជនកម្ពុជាអាណត្តិទី៣ឃុំអូរតាគីស្រុកថ្មគោល។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០១៧ នៅទីស្នាក់ការបក្សឃុំអូរតាគីដោយមាន​ការចូលរួមពី​សមាជិកក្រុម​ការងារចុះជួយឃុំ និងប្រធានក្រុមបក្ស​មកពី​បណ្តា​សាខាបក្សភូមិទាំង​១០​ក្នុងឃុំអូរតាគី ប្រមាណ៦៥០នាក់ក្នុងនោះ​បេក្ខជនឈឈ្មោះមាន ៣០រូប ។

នៅក្នុងឱកាសនោះដែរ អង្គសន្និបាតបូកសរុបបានអនុញាតឲ្យសមាជិក សមាជិកាបក្សឡើងមានមតិ និងសំណូមពរ ដើម្បីបំពេញបន្ថែមតិចតួចនូវការខ្វះខាតតិចតួច ក្នុង​នោះ​សមាជិកទាំងអស់​ក៏បានប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពិសេសបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នាដើម ខែមិថុនាឆ្នាំ២០១៧​ខាងមុខ​នេះ ដើម្បីដណ្តើមជ័យជម្នះជូនគណបក្សបន្តដឹកនាំនិងបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើឡើង។

នៅក្នុងនោះដែរលោក ប៉ង់ ណាប់ បានឡើងអានសេចក្តីសម្រេច​គណៈកម្មាធិការរៀប​ចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា ប្រចាំឃុំអូរតាគី ដើម្បីបង្ហាញមុខ​ដល់អង្គ​សន្និបាតផងដែរ។

បន្ទាប់មកក្នុងអង្គសន្និបាតបានធ្វើការបោះឆ្នោតសម្ងាត់​ដោយគូសលើឈ្មោះដែលលោកអ្នកពេញ​ចិត្តដើម្បីជ្រើសរើសបេក្ខភាព​ក្រុមប្រឹក្សាឃុំអាណត្តិថ្មីឆ្នាំ ២០១៧-២០២២ រួចបិទហិបឆ្នោតបញ្ជូន​ទៅគណៈកម្មាធិការបក្សស្រុកថ្មគោលត្រួតពិនិត្យលទ្ធផល ហើយនិងបញ្ចូលទៅក្នុងបេក្ខជនឈរឈ្មោះឲ្យគេបោះឆ្នោតក្នុងអាណត្តិថ្មី។

 ថ្លែងទៅកាន់សមាជិកសមាជិកា លោក សួស អង្គារ៍ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន គណបក្សប្រ​ជាជន​កម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រធានក្រុមការងារចុះជួយខេត្ត ជាតំណាងរាស្រ្តមណ្ឌលបាត់ដំបងថា គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាពនិងការ អភិវឌ្ឍន៍ជូនប្រទេស​ជាតិ​លើគ្រប់វិស័យ​រហូតមកទល់បច្ចុប្បន្ន។

បន្ថែមពីនេះលោក សួស អង្គារ៍ បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់​គិតគូពីសុខទុក្ខ និងស្ថានភាពជីវភាពរស់នៅរបស់ បងប្អូនជានិច្ចរហូតមក ហើយនេះជាវប្បធម៌ចែករំលែកដ៏ល្អ មួយរបស់គណបក្សប្រជាជនកម្ពុជាយើង។

លោកប្រធានក៏បានបញ្ជាក់ទៀតថា ក្នុងនាមថ្នាក់ដឹកនាំ​​គណបក្សប្រជាជនកម្ពុជា​​ចុះជួយឃុំទាំង២ សូមថ្លែងអំណរគុណដល់​សមាជិក សមាជិកាបក្ស​មូលដ្ឋាន ប្រជាពលរដ្ឋ ដែលបានគាំ​ទ្រគណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក ក៏ដូចជាទៅថ្ងៃអនាគត់ដែរ ។ គឺទីណាមានការលំបាក ទីនោះគឺមានមុខក្រុមការ​ងារគណបក្សប្រជាជន​កម្ពុជា​ចុះជួយដោះ​ស្រាយជូន​ប្រជាពលរដ្ឋគ្រប់បែបយ៉ាង ទាន់ពេលវេលា រហ័សទាន់ចិត្ត មិនដែលភូតកុហក់ដូចគណបក្សផ្សេងនោះឡើយ ដោយមានទម្លាប់ល្អមួយមិន​ដែលសន្យាជាមួយ​ប្រជាពលរដ្ឋទេ តែបានធ្វើនិងកសាងសមិទ្ធផល​ជាច្រើនសម្រាប់ជាប្រយោជន៍ជូនជាតិ​និងប្រជាជនតរហូតទៅជាដរាប។

លោកប្រធាន​បានបន្ថែមទៀតថា ប្រជាពលរដ្ឋមូលដ្ឋានយើងទាំងអស់ ត្រូវចូលរួមអនុវត្តគោល​នយោបាយភូមិឃុំ​មានសុវត្តិភាពទាំង៩ចំណុច ពិសេសត្រូវគោរពច្បាប់​ចរាចរណ៍​ឲ្យបានល្អ ដើម្បីការពារនិង​កាត់បន្ថយអាត្រាស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ នៅក្នុងអង្គសន្និបាតនេះដែរ លោកប្រធានក្រុមការងារ​ក៏បាន​ចំណាយថវិកាសម្រាប់កម្មវិធី​ទាំងមូលសរុបអស់ជិត៧លានរៀល៕