(សៀមរាប)៖ ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ និងដំឡើងឋានន្ដរស័ក្ដិ ជូនយោធិន១២៩នាក់ ដែលចូលមប្រើការមុនឆ្នាំ១៩៧៩។

ពិធីបំពាក់ និងដំឡើងឋានន្ដរស័ក្ដិ ជូនយោធិននេះ ត្រូវបានធ្វើឡើងនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្នុងខេត្តសៀមរាប និងការចូលរួមពី នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤​ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថា ការបំពាក់ និងដំឡើង​ឋានន្ដរស័ក្ដិ ជូនយោធិនដែលចូលមប្រើការងារមុនឆ្នាំ១៩៧៩នេះ គឺអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋា​ភិបាល​កម្ពុជា​ បង្កើតសន្ដិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ឲ្យមានរហូតមកដល់សព្វថ្ងៃនេះ៕