Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ព្រះសីហនុ)៖ ជនបរទេស៣នាក់ បានស្លាប់ និងរងគ្រោះនៅលើទឹកដីខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ ដោយជនរងគ្រោះ២នាក់ បានស្លាប់ដោយសារតែចង.ក និងម្នាក់ទៀតស្លាប់ដោយសារគាំងបេះដូង ខណៈម្នាក់ទៀតខ្យល់គ តែត្រូវគេជួយទាន់ពេលវេលា។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ករណីទី១-ជនរងគ្រោះឈ្មោះ GALINA NIKITINA ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិរុស្ស៊ី កាន់លិខិតឆ្លងដែនលេខ 73 6665786។

លោក ព្រំ ចាន់ណា អាយុ៣៧ឆ្នាំ ដែលជាអ្នកគ្រប់គ្រងផ្ទះសំណាក់ «ដំរី» ដែលមានទីតាំងស្ថិតនៅក្រុម៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានជួលផ្ទះមួយកន្លែង សំរាប់ស្នាក់នៅដែលមានម្ចាស់ឈ្មោះ ឯក សុផុន ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរនាយកធនាគារជាតិ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។ ស្រាប់តែនៅព្រឹកទៀបភ្លឺ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះមានអាការៈថប់ដង្ហើម រវើរវាយ និងទន់ដៃជើងដើរមិនរួច ក៏ដឹកបញ្ជូនមកសង្គ្រោះនៅគ្លីនិក តែដោយមានអាការៈធ្ងន់ធ្ងរ មិនអាចសង្គ្រោះបានក៏ដឹកបន្តមកមន្ទីរពេទ្យបង្អែកខេត្ត ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

បើតាមការពិនិត្យ និងការធ្វើកោសល្យវិច្ច័យរបស់ លោកវេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានរក្សាទុកនៅសាលរក្សាសពមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតសាម៉ី។

ករណីទី២-នៅវេលាម៉ោង ១២យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ មានជនបរទេសម្នាក់បានស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែងរបស់ ឈ្មោះ បាន យុត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ដែលមានទីតាំងស្ថិតនៅ ក្រុម៩ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។ ជនរងគ្រោះសាកសពឈ្មោះ STEFAN ANDREA JONATHAN MAFFEI ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិអង់គ្លេស ជាអ្នកទេសចរ កាន់លិខិតឆ្លងដែនលេខ 532266705។

តាមការផ្តល់ព័ត៌មានរបស់ឈ្មោះ RICHARD JOHN VANZINO ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិអូស្រ្តាលី មុខរបរទេសចរ បានឲ្យដឹងថា៖ ជនរងគ្រោះបានមកជួលបន្ទប់របស់ឈ្មោះខាងលើ ស្នាក់នៅតាំងពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះក៏បានផ្ញើសារមកឲ្យខ្ញុំបាទ ដោយមានន័យថា «លាហើយ ខ្ញុំនឹងស្លាប់រយៈពេលបីនាទីក្រោយ។ ពេលឃើញសារនោះ ខ្ញុំក៏ចែកមិត្តភក្តិមើល ហើយក៏មិនជឿផងដែរ។ លុះដល់ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ដោយសារទូរស័ព្ទមិនចូលខ្ញុំបាទក៏មានការសង្ស័យ ក៏បានមកប្រាប់ម្ចាស់ផ្ទះឲ្យបើកបន្ទប់មើល ពេលបើកក៏ឃើញជនរងគ្រោះបានចងក និងរីដូរបង្អួចជាមួយ និងកំរាលពូកពណ៌ស ស្លាប់បាត់ទៅហើយ»។

តាមការពិនិត្យ និងការធ្វើកោសល្យវិច្ច័យរបស់កម្លាំងជំនាញ និងលោកវេជ្ជបណ្ឌិត លី សារ៉ាយ មន្ត្រីកោសល្យវិច្ច័យ នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយអត្តឃាតដោយចង.ក។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតសាម៉ី។

ករណីទី៣-ស្រ្តីវ័យចំណាស់ជាជនបរទេសម្នាក់ អង្គុយសុខៗស្រាប់តែប្រកាច់ដោយមិនដឹងពីមូលហេតុ។ តែបច្ចុប្បន្នបានធូរស្រាលហើយ បន្ទាប់ពីមានការសម្របសម្រួលពីនគរបាលទេសចរណ៍ និងប្រជាពលរដ្ឋនៅក្បែរនោះ បានជួយលាបប្រេងក្រឡា។ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅឆ្នេរអូរឈើទាល សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com