Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍​ កឹង​ ឃន​ ស្នងការនគរបាលខេត្តស្វាយរៀង​ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ​ បានដឹកនាំកងកម្លាំងនគរបាល សហការជាមួយកម្លាំងកងរាជអាវុធហត្តខេត្ត​ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ១ ក្រុងស្វាយរៀង​ និងក្រុងបាវិត ដើម្បីបញ្ចៀស​ការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ។

សកម្មភាពដ៏មមាញឹកនេះ ក៏មានការអប់រំណែនាំ និងផ្សព្វផ្សាយអំពីការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដល់ក្រុមអ្នកបើកបររថយន្តដឹកកម្មករ និងប្រជាពលរដ្ឋមូលដ្ឋានផងដែរ។

លោកឧត្តមសេនីយ៍ទោ​ កឹង​ ឃន បានបន្តថា យុទ្ធនាការ​សម្រួល​ចរាចរណ៍​​នេះ មានរយៈពេល៣ថ្ងៃ​ ដើម្បីកុំឲ្យមានការកកស្ទះ​ នៅពេលដែលមានរថយន្តដឹកកម្មករ​ ​ចូលធ្វើការ-ចេញពីធ្វើការ ដោយប្រើប្រាស់កម្លាំងចំនួន ​២៦៥នាក់​ នៅគោលដៅសំខាន់ៗតាមបណ្តោយផ្លូវជាតិលេខ១​ មុខរោងចក្រលូថៃ​ ក្រុងស្វាយរៀង​ មុខតំបន់សេដ្ឋកិច្ចសានតុង​, នាគរាជ​, តាយសេង​, តាយសេង​១​ និងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ​ក្នុងក្រុងបាវិត។​

លោកឧត្តមសេនីយ៍​ ក៏បានចុះទៅផ្សព្វផ្សាយ​ពន្យល់ពីច្បាប់ចរាចរណ៍​ ដល់អ្នកបើករថយន្តដឹកកម្មករដោយផ្ទាល់​ ដើម្បីឲ្យពួកគាត់មានការយល់ដឹង អំពីច្បាប់ដ៏សំខាន់នេះ​។ ក្រៅពីនេះ ក្រុមការងាររបស់លោកឧត្តមសេនីយ៍ ក៏បានណែនាំពីលក្ខណៈ​បច្ចេកទេស​រថយន្ត ដែលតម្រូលឲ្យអ្នកបើកបរត្រូវមានក្រមសីលធម៌ ​ក្នុងការបើកបរ​ ហើយចេះយោគយល់គ្នា​ បើកបរមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ត្រូវប្រកាន់ស្តាំជានិច្ច​ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍​ និងការកកស្ទះ​។

ក្រុមការងារ ថែមទាំង​បានឲ្យអ្នកបើកបរឡានដឹកកម្មករ ​«ធ្វើកិច្ចសន្យា​អនុវត្ត​នូវ​សីលធម៌​​ ១០ចំណុច»​ ដែលដាក់ចេញដោយសម្តេចក្រឡាហោម​ ស​ ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និងជាប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ផងដែរ​។

សូមរម្លឹក​ថា​ មុនថ្ងៃចុះយុទ្ធនាការនេះ​ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ បានធ្វើការហ្វឹកហាត់ពីរបៀបបញ្ជា​ និងសម្រួលយានយន្ត​ដល់កងកម្លាំង​ និងមានបំពាក់ឧបករណ៍​ សម្ភារៈ ដូចជាកញ្ចែ​ ពិលចរាចរណ៍​ និងសាជី​ ព្រមទាំងឯកសណ្ឋាន​ ដែលបានពីការច្នៃប្រឌិតរបស់ លោកឧត្តមសេនីយ៍ កឹង​ ឃន៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com