(ភ្នំពេញ)៖ នៅម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូ ត្រឡប់មកពីដល់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច នៅសាធារណរដ្ឋសង្គម​និយមវៀតណាម រយៈពេល​៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមករានេះ។

សូមជម្រាបថា ដំណើរទស្សកិច្ច៣ថ្ងៃ នៅប្រទេសវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ ឲ្យកាន់តែល្អថែមទៀត៕