Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ព្រះសីហនុ)៖ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញប្រកាសតែងតាំង លោក ជាវ វិជ្ជាក់ ជាអភិបាលរងខេត្តព្រះសីហនុ ជំនួសលោក សុខ ផន  ដែលត្រូវបានដល់​អាយុ​ចូលនិវត្តន៍។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តព្រះសីហនុ ដោយមានអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់​ទៀត។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា នេះគឺជាការបំពេញកម្លាំងមន្ត្រីដឹកនាំក្នុងជួរ គណៈអភិបាលខេត្តព្រះសីហនុ ដើម្បីជួយការងារតាមផ្នែកនិមួយៗ ដែលបច្ចុប្បន្ននេះកំណើនការងារកាន់តែមានច្រើនឡើងៗ សម្រាប់ជំរុញដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការចូលរួមបំពេញភារកិច្ចរបស់រដ្ឋបាលខេត្ត​ព្រះសីហនុ។

លោកអភិបាលខេត្តព្រះសីហនុ ក៏បានផ្ដាំផ្ញើឲ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ខិតខំបំពេញភារកិច្ចតាមតួនាទី និងតាមមុខងារ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់​សង្គម​ជាតិ។

លោក ព្រុំ សុខា បានលើកឡើងអំពីកំណែទម្រង់នៃគោលនយោបាយ និងការខិតខំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន គឺជាដំណើរការ​ប្រកប​​ដោយ​ភាព​ជាក់ស្ដែង ត្រឹមត្រូវ តាមស្ថានភាពវិវត្តន៍របស់រាជធានីខេត្ត។

សូមបញ្ជាក់ថា ការតែងតាំងអភិបាលរងខេត្តនេះ បានធ្វើឲ្យអភិបាលតួនាទីអភិបាលរងខេត្តមានចំ​នួន៦រូប ដើម្បីបំពេញភារកិច្ចទៅតាមតួនាទី និងមុខងារ របស់រដ្ឋបាល​ខេត្តព្រះសីហនុ៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com