Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ នៅសាលាខេត្តព្រះវិហារ បានរៀបចំពិធី​ប្រកាសបញ្ចូល​ខណ្ឌរដ្ឋបាល​ព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ចូលទៅក្រោមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រគល់ត្រាថ្មីជូនប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។

ពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ​ក្នុងខេត្ត​ជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ហាស សារ៉េត និងលោក អ៊ុន ចាន់ដា បានលើកឡើងថា មិនមានអ្វីប្លែកនោះទេ ចំពោះការដាក់បញ្ចូល​ខណ្ឌរដ្ឋបាល​ព្រៃឈើ និងជលផល ទៅក្នុងក្របខណ្ឌមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកបានបញ្ជាក់ថា កាលពីមុនរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល ក៏ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែរ តែការបែកគ្នាមួយរយៈនេះ គឺមកពីរបត់នយោបាយ ដោយរដ្ឋាភិបាល​ចង់កែប្រែ​វិស័យទាំងនេះ ឲ្យការគ្រប់គ្រងមានប្រសិទ្ធិភាព និងសូមឲ្យមន្ត្រីទាំងអស់​​ត្រូវខិតខំ​​ធ្វើការ​ទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។
 
 លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ក្រោយការបញ្ចូលគ្នា​រវាង​ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាល​ជលផល នៅពេលនេះ​មានមន្ដ្រីមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារមានចំនួនសរុប ១២៣រូប​។

សូមបញ្ជាក់ថា ខណ្ឌរដ្ឋបាល​ព្រៃឈើ និងជលផល នៅប៉ុន្មានឆ្នាំ​ចុងក្រោយនេះ គឺមិនបានស្ថិត​នៅក្រោមដំបូល​របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះឡើយ។ ដោយមើលឃើញ​ពីផលលំបាក​ក្នុងការគ្រប់គ្រង ក៏ដូចជាកិច្ចសហការ​ក្នុងពេលប្រតិបត្តិការងារ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅអំឡុងឆ្នាំ២០១៦ ក៏បានបញ្ជាឲ្យ​មានការកែសម្រួល និងរៀបំ​ដាក់បញ្ចូល​រដ្ឋបាលទាំងពីរនេះ​ទៅក្រោមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក៏ក្រោមការ​គ្រប់គ្រង​របស់​គណៈបញ្ជាការ​ឯកភាពខេត្តផងដែរ៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com