(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងទិសដៅផែនការឆ្នាំ២០១៧ របស់សាខាកាកបាទក្រហមកម្ពុជា នៅសាលារាជធានីភ្នំពេញ។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួម ពីបណ្តាសមាជិក សមាជិកា សាខា-អនុសាខាកាកបាទក្រហមកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើមរូបផ្សេងទៀត៕