(សៀមរាប)៖​​ ​ប្រធានាធិបតីសិង្ហបុរី​ លោក តូនី តាន់ កេងយាំ និងភរិយា ព្រមទាំង​គណៈប្រតិភូ ក្រោយពីបញ្ចប់ការទស្សនា នៅកន្លែងផលិតរូបចម្លាក់បុរាណអង្គរនានា (Artisan Angkor) ​និងទទួលទានអាហារពេលថ្ងៃត្រង់នៅភោជនីយដ្ឋានម៉ាលីស នៅក្រុងសៀមរាប​​ បានត្រឡប់មកដល់សណ្ឋាគារសូហ្វីតែលអង្គរវិញហើយ ​​​​នៅម៉ោងប្រមាណ២៖៤០នាទីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ។ លោកប្រធានាធិបតីកំពុងខ្លួនត្រៀម ត្រឡប់ពីខេត្តសៀមរាប មកកាន់​អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញវិញ ដើម្បីចាកចេញពីកម្ពុជានៅល្ងាចនេះ បន្ដដំណើរទៅកាន់ប្រទេសឡាវ។

សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចទៅខេត្តសៀមរាប របស់ប្រធានាធិបតីសិង្ហបុរី​ អមដំណើរដោយយកចិត្តទុកដាក់ពីសំណាក់ សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ដ្រីក្រសួង ព្រះបរមរាជរាំង និង​រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន ព្រមទាំងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំ ខេត្តមួយចំនួនទៀតផងដែរ​៕