Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ជាការកត់សំគាល់ គ.ជ.ប បានមើល​ឃើញថា មានប្រជាពលរដ្ឋជាច្រើននាក់ បានទៅពិនិត្យបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញ ពីបញ្ជីបោះឆ្នោតនៅតាមទីកន្លែងបិទផ្សាយ ហើយជា​មួយគ្នានេះ ក៏មានប្រជាពលរដ្ឋជាច្រើនផ្សេងទៀត បានពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន តាមគេហទំព័រ www.voterlist.org.kh ផងដែរ។  នេះបើ​យោង​តាម​សេចក្តីប្រកាសព័ត៌មាន របស់គ.ជ.បផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ឲ្យដឹងថា​ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុប ចេញពីបញ្ជីបោះឆ្នោត និងការប្តឹងតវ៉ា និងប្តឹងជំទាស់លើបញ្ជីបោះឆ្នោតថ្មី នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។

គ.ជ.ប ក៏បានអំពាវនាវជាថ្មី ចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ក្នុងបញ្ជី​បោះឆ្នោតដំបូងដោយផ្ទាល់ ឬតាមគេហទំព័រ www.voterlist.org.kh ឲ្យបានគ្រប់ៗគ្នា ព្រោះនៅសល់ពេល៣ថ្ងៃទៀត ដើម្បីដឹងថា ខ្លួនមានសិទ្ធិគ្រប់គ្រាន់ក្នុងការ​បោះឆ្នោត​៕​

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com