Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ភ្នំពេញ)៖ តាមរបាយការណ៍ផ្លូវការរបស់ មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា គិតត្រឹមខែមករា ដល់ខែធ្នូ ឆ្នាំ២០១៦ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៥លាននាក់ កើនឡើង ០.៦២ភាគរយ បើធៀបនឹងឆ្នាំ២០១៥។

របាយការណ៍ផ្លួវការ បានឲ្យដឹងថា ឆ្នាំ២០១៦ ភ្ញៀវទេសចរដែលទៅទស្សនាខេត្តសៀមរាប មានចំនួនសរុប ៥,០៤២,៥១៣នាក់ កើន០.៦២ភាគរយ បើប្រៀបធៀប នឹងឆ្នាំ២០១៥ ដែលមានចំនួនត្រឹម ៥,០១១,៣១៦នាក់។

របាយការណ៍បានបន្តថា ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ២,៨៣៧,២៣៨នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ២,២០៥,២៧៤នាក់ ដែលបានទៅទស្សនា ខេត្តសៀមរាប។  

ចំពោះភ្ញៀវទេសចរអន្តរជាតិទាំង១០ ដែលមានចំនួនច្រើនជាងគេ រួមមាន៖ ចិនមានចំនួន ៦៦៧,២៨៥នាក់, កូរ៉េមានចំនួន ២៤៦,៦១០នាក់, សហរដ្ឋអាមេរិកមានចំនួន ១៥៤,៦៩១នាក់, អង់គ្លេងមានចំនួន ១២៥,៩៩៩នាក់, ជប៉ុនមានចំនួន ១២៥,៤១០នាក់, បារាំងមានចំនួន ៩៩,១៨០នាក់, អូស្រ្តាលីមានចំនួន ៩២,៣៨១នាក់, ថៃមានចំនួន ៨៩,៨០៩នាក់, វៀតណាមមានចំនួន ៦៨,៤៩៦នាក់ និងម៉ាឡេស៊ីមានចំនួន ៣៦,៨១៤នាក់។

សូមជម្រាបថា ក្នុងឆ្នាំ២០១៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៤,៧៧៥, ២៣១នាក់ កើន៦.១ភាគរយ ព្រមទាំងបាននាំមកជាមួយចំណូល ៣,០១២,០០០,០០០ដុល្លារ។ ឆ្នាំ២០២០ កម្ពុជារំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងតិច៧លាននាក់ ជាមួយនឹងចំណូលលើសពី៥ពាន់លានដុល្លារ៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com