Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ភ្នំពេញ)៖ ក្រោយពីការចុះហត្ថលេខាលើ អនុសារណៈយោគយល់គ្នាថ្មីមួយ សម្រាប់រយៈពេល៣ឆ្នាំ រវាងមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យតាន់ តុក សេង នៃសារធារណៈរដ្ឋសិង្ហបុរី ភាគីទាំងពីបានរៀបចំសិក្ខាសាលាស្តីអំពីភាពជាអ្នកដឹកនាំ និងការច្នៃប្រឌិតថ្មីក្នុងវិស័យសុខាភិបាល។

សិក្ខាសាលានេះមានគោលបំណង៖ ទី១-ធ្វើការបង្ហាញពីប្រព័ន្ធសុខាភិបាលកម្ពុជា និងសាំងហ្គាពួ ទី២-ផ្លាស់ប្តូរបទពិសោធន៍អំពីអភិបាលកិច្ចល្អ និងការគ្រប់គ្រង គុណភាពសេវាសុខាភិបាល រវាងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យតាន់ តុកសេង និងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យថ្នាក់ជាតិដទៃទៀត ក៏ដូចជាមន្ទីរពេទ្យ បង្អែកទាំង២៤ខេត្ត-ក្រុង ទី៣-បង្ហាញពីគំនិតច្នៃប្រឌិតថ្មី ក្នុងការផ្តល់សេវាសុខាភិបាល (healthcare innovations) នៅមន្ទីរពេទ្យ តាន់ តុកសេង នៃប្រទេសិង្ហបុរី ដើម្បីឲ្យការផ្តល់សេវាសុខាភិបាលមានគុណភាព និងប្រសិទ្ធិភាពខ្ពស់ ទី៤-ពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ស្តីអំពីការធ្វើឲ្យប្រសើរឡើងនូវគុណភាព និងសេវាសុខាភិបាលនៅមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យបង្អែក នៃប្រទេសកម្ពុជា តាមរយៈការធ្វើឲ្យប្រសើរឡើងនូវជំនាញទំនាក់ទំនងរវាងបុគ្គលិកសុខាភិបាល និងអ្នកជំងឺការប្រើប្រាស់បច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មី ក្នុងការបង្កើនប្រសិទ្ធិភាព នៃការផ្តល់សេវាសុខាភិបាលសាធារណៈ។

មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យ តាន់ តុកសេង នឹងបន្តកិច្ចសហប្រតិបត្តការនេះដើម្បីជួយលើកកំពស់គុណភាពសេវាសុខាភិបាល នៅមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត តាមរយៈការបណ្តុះបណ្តាលជំនាញសុខាភិបាល ក៏ដូចជា ជំនាញទំនាក់ទំនង និងអភិបាលកិច្ចល្អក្នុងវិស័យសុខាភិបាល៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com