Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ភ្នំពេញ)៖ ក្នុងតួនាទីជាមន្ត្រីរាជការ គប្បីធ្វើជាគំរូគេក្នុងការអនុវត្តន៍ច្បាប់ ប៉ុន្តែមន្រ្តីខ្លះ បែរជាហ៊ានរំលោភយកដីផ្លូវអស់ទំហំ៧ម៉ែត្រ ក្នុងទំហំទទឹងផ្លូវសរុប២០ម៉ែត្រ ដែលមានកំណត់ក្នុងប្លង់អិលម៉ាប (កំណត់ដោយមន្ទីរសូរិយោដីរាជធានី)។

ជាក់ស្តែង ស្ថិតនៅខាងក្រោយរ៉ាដា ក្រុមទី៦ ភូមិទំនប់ទី១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាយរងសាលាវិទ្យាល័យម្នាក់ បានសង់រំបងថ្មរំលោភផ្លូវ ដោយមិនខ្លាចនឹងច្បាប់នោះទេ។ ប៉ុន្តែចំពោះសកម្មភាពរំលោភមួយនេះ ត្រូវបានអភិបាលខណ្ឌសែនសុខ លោក ប៉ិល កុសល បានបញ្ជាឲ្យវាយកម្ទេចចោល ដោយមិនឲ្យរំលោភបែបនេះទេ។

ប្រជាពលរដ្ឋនៅក្នុងភូមិ ដែលសម្តែងការមិនពេញចិត្តចំពោះទង្វើរំលោភច្បាប់មួយនេះ បានប្រាប់ភ្នាក់ងារ Fresh Newsថា «ម្ចាស់ផ្ទះអ្នករំលោភយកដីផ្លូវនេះនេះ មានមុខងារជានាយករង នៃវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ»

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ អភិបាលខណ្ឌសែនសុខ បានទៅហាមឃាត់ឲ្យវាយរបងចេញ ក្រោយលោកបានដឹងតែប៉ុន្មានម៉ោង ប៉ុន្តែមន្ត្រីរូបនោះនៅតែមិនបញ្ឈប់ ដោយអះអាងថា «សុំធ្វើជាបណ្តោះអាសន្ន»

ដោយមើលឃើញអំពើរំលោភទាំងចេតនាស្រស់ៗយ៉ាងជាក់ច្បាស់នេះ និងមិនរុញរា ផងនោះ អភិបាលខណ្ឌសែនសុខ បានចេញលិខិតព្រមានទុកពេល០៣ថ្ងៃ ដើម្បីវាយរបងចេញពីលើផ្លូវ ដោយខ្លួនឯង បើមិនអនុវត្តន៍នឹងមានវិធានតាមច្បាប់។

បន្ទាប់ពីទទួលបានលិខិតព្រមានពីអភិបាលខណ្ឌ មន្ត្រីរំលោភផ្លូវ បានវាយរបងចេញហើយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ តែវាយតែពាក់កណ្តាលប៉ុណ្ណោះ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិម្នាក់ៗសម្តែងការ មិនសប្បាយចិត្ត និងបានទទូចដល់លោក  អភិបាលខណ្ឌសែនសុខម្តងទៀត ត្រូវអនុវត្តច្បាប់ឲ្យបានស្មើៗគ្នា កុំយោគយល់ ទោះជាមន្ត្រីថ្នាក់ណាក៏ដោយ ឲ្យតែបំពានច្បាប់ព្រោះជាផ្លូវសាធារណៈរបស់រដ្ឋ ត្រូវប្រើរួម។

ម្យ៉ាងទៀតចំណាត់ការនេះ ក៏ជាសារព្រមានដល់បុគ្គលមួយចំនួនទៀត ឲ្យបញ្ឈប់មានគំនិត ប្ញកំពុងរំលោភយកដីផ្លូវ ដីមាត់លូ ប្រឡាយ បឹង ជាដើម ប្រសិនបើពួកគេនៅតែប្រព្រឹត្តត្រូវតែទទួលទោសតាមច្បាប់៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com