Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(កំពង់ចាម)៖ ប្រជាពលរដ្ឋរស់នៅភូមិចំបក់ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំនួន១៧គ្រួសារ បានសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកត្តិព្រឹត្តិបណ្ឌិត ឱ្យជួយរកយុត្តិធម៌ជួនពួកគាត់ ដោយចោទប្រកាន់ថា «សមាគមជនពិការអភិវឌ្ឍន៍សន្សំប្រាក់» បានឆបោកលុយរបស់ពួកគាត់​ជាង​១២ម៉ឺនដុល្លារ (ដប់ពីរម៉ឺនដុល្លារ) ដោយលួងលោមឲ្យលុយទៅផ្ញើហើយទទួលបានការប្រាក់ខ្ពស់។

លោក ធឿន ថា តំណាងប្រជាពលរដ្ឋទាំង១៧គ្រួសារ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះថា សមាគមជនពិការអភិវឌ្ឍន៍សន្សំប្រាក់ ដែលមាន ឈ្មោះ យ៉ាន យ៉ឺក ជាប្រធានស្នាក់ការកណ្តាល ដែលមានទីតាំនៅភូមិចាន់ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម និងបានសម្រេចប្រគល់សិទ្ធិ សមាគមន៍​ជនពិការអភិវឌ្ឍន៍សន្សំប្រាក់សាខាខេត្តកំពង់ចាមទៅឱ្យឈ្មោះលុយ សុជាតិ ជាប្រធាន ឈ្មោះ ហេង ហ៊ាន អនុប្រធានទី១ ឈ្មោះ សេក សាវ៉ាត ប្រធាន​គណនេយ្យ និងបានបង្កើតសាខានេះ នៅថ្ងៃទី២៨ខែតុលាឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិចំបក់ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមទាំងមួយសាខាទៀត​នៅខេត្តកំពង់ឆ្នាំង ហើយមានបុគ្គលិកជិត១០នាក់។

លោកបានបន្តឱ្យដឹងទៀតថា បន្ទាប់ពីសមាគមន៍នេះបានបង្កើតឡើង ឈ្មោះ សេក សាវ៉ាត ជាប្រធានគណនេយ្យ រួមនិងប្រធាន អនុប្រធានសមាគមន៍នេះ បានឱ្យប្រជា​ពលរដ្ឋ​នៅក្នុងភូមិដាក់ប្រាក់សន្សំ និងទទួលបានការប្រាក់ចំនួន៣ភាគរយ ដោយពួកគេលួងលោមថា «ទុកនៅធនាគារមានការប្រាក់ទាប និងទុកនៅផ្ទះមិនចំណេញ​អីទេ»

លោបន្តថា បន្ទាប់ពីមានការលួងលោមយ៉ាងដូច្នេះ ប្រជាពលរដ្ឋនៅក្នុងភូមិមួយចំនួនបានយកប្លង់ស្រែ ប្លង់ផ្ទះ ទៅដាក់ធនាគារ ដើម្បីយកលុយទៅដាក់សមាគមន៍​នេះ​បានការលើសចំណេញបានខ្លះ និងខ្លះទៀតប្រមូលលុយដែលមានតិចតួច យកទៅដាក់ដើម្បីទទួលបានការប្រាក់ តែលិតផលចុងក្រោយ ខ្លះបានការប្រាក់តិចតួច ខ្លះ​ទៀត​មិនបាន រហូតមកដល់ពេលនេះ ត្រូវបានសមាគមន៍នេះ ឆបោកទាំងអស់ដែលមានខ្លះអស់ជាង៣ម៉ឺនដុល្លារ និងខ្លះទៀត១ម៉ឺនដុល្លារ ខ្លះ៥ពាន់ដុល្លារ ខ្លះ២ពាន់​ដុល្លារខ្លះ១០លានរៀល សារ៉ុបទាំង១៧គ្រួសារ ទាំងលុយដុល្លារ និងលុយខ្មែរ ជាង១២ម៉ឺនដុល្លារ ហើយផ្ទះដែលជាទីស្នាក់នោះបានទំលាក់ស្លាក​ចោលដាក់លក់​ឥវ៉ាន់​ទៅវិញ។

លោក ម៉េង ធី ក៏ជាអ្នកតំណាងប្រជាពលរដ្ឋ១៧គ្រួសារនេះបានបញ្ជាក់ថា នៅក្នុងលិខិតទទួលប្រាក់របស់ ប្រជាពលរដ្ឋមាន១-ឈ្មោះសេក សាវ៉ាតប្រធានគណនេយ្យ ២-ឈ្មោះលុយ សុជាតិ ប្រធាន ៣-ឈ្មោះ ហេង ហ៊ាន អនុប្រធាន និងមានឈ្មោះ តេង សាំងឈ្មោះ ប្រាជ្ញ ពៅ ជាក្រុមការងាររបស់សមាគមនេះ ជាអ្នកទទួលប្រាក់ពី​ប្រជាពលរដ្ឋទាំង១៧គ្រួសារ ព្រមទាំងបានផ្តិតមេដៃទទួលស្គាល់ និងមានលិខិតបញ្ចាក់បោះត្រាពីលោកម៉ៅ គង់ មេឃុំសំពោងជ័យផងដែរ។

លោក ធី បានបន្តថា រហូតមកដល់ពេលនេះ ទោះជាប្រធាន អនុប្រធាន ប្រធានគណនេយ្យ បានផ្តិតមេដៃ និងមានលិខិតបោះត្រា បញ្ជាក់ពីមេឃុំថា បានទទួលលុយពី​ប្រជាពលរដ្ឋក៏ដោយ ពួកគេហាក់បីមិនទទួលខុសត្រូវព្រមទាំងធ្វើការបដិសេធថា មិនបាន ទទួលប្រាក់ពីប្រជាពលរដ្ឋទាំង១៧គ្រួសារនោះទេ ហើយថែមទាំងថា «ទៅប្តឹងណាក៏ប្តឹងទៅ»

លោកថា បន្ទាប់មកពួកគាត់ទាំង១៧គ្រួសារបានដាក់ពាក្យបណ្តឹងទៅ កាន់សាលាដំបូងខេត្តកំពង់ចាម អស់រយៈជាង២ខែហើយនៅមិនទាន់បានចាប់ខ្លួន​ជនឆបោក​នោះនៅឡើយ។ បានឮថាត្រឹមតែហៅសាកសួរឱ្យត្រឡប់មកផ្ទះវិញតែប៉ុណ្ណោះ។

បន្ថែមពីលើនេះ លោក ធឿន ថា តំណាងប្រជាពលរដ្ឋ១៧គ្រួសារ បានប្រាប់អង្គភាពព័ត៌មាន Fresh News បន្តថា «គ្រួសារដែលចាញ់បោកមានជាង២០គ្រួសារ តែគ្រួសារ​ដាក់ប្តឹងមានចំនួន១៧គ្រួសារ ដែលចាញ់បោកសមាគមជនពិការ ដោយលោកបានអះអាងថា ពួកគេបានដើរបោក និងបំផុសប្រជាពលរដ្ឋថា ដាក់លុយក្នុងធនាគារ បានការប្រាក់តិចតួចណាស់ ហើយបងទុកនៅផ្ទះក៏មិនបានផលអីដែរ ចឹងយកមកផ្ញើកន្លែងវាមកបានការប្រាក់៣ភាគរយ ចឹងប្រជាពលរដ្ឋដែលចាញ់បោក​ក៏នាំគ្នា​យកប្លង់ផ្ទះ ឬក៏ប្លង់ដី អ្នកខ្លះយកលុយសុទ្ធទៅដាក់ អ្នកខ្លះបានការប្រាក់ប្រមាណជា១ឆ្នាំ និងអ្នកខ្លះបាន២ឬ៣ខែ ហើយបន្ទាប់មកវាបានយកលុយ​ជាង១២ម៉ឺនដុល្លារ​យកទៅបាត់ ដោយមិនបានទូរទាត់សងប្រជាពលរដ្ឋរងគ្រោះវិញ តាំងពីខែវិច្ឆិកា ២០១៦មកម្ល៉េះ»

ប្រជាពលរដ្ឋទាំង១៧គ្រួសារងគ្រោះដោយការឆបោករបស់សមាគមន៍សន្សំប្រាក់ បានសំណូមពរដល់សម្តេចតេជោហ៊ុន សែន និងសម្តេចកត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយអន្តរាគមន៍ រកយុត្តធម៌ឱ្យពួកគាត់ផង ព្រោះពួកគាត់ពេលនេះកំពុងជួបទុក្ខ លំបាករកប្រាក់បង់ឱ្យធនាគារ បើគ្មានប្រាក់នោះទេពួកគាត់ប្រឈម និងការរឹបអូសដី​ស្រែ​ផ្ទះ​សម្បែង​របស់ពួកគាត់ហើយ។

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ ព្រះរាជអាជ្ញា បានកោះហៅប្រជាពលរដ្ឋឈ្មោះ ធឿន ថា ទៅសួរនាំ ហើយថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ នឹងហៅរូបលោក ទៅសួរនាំ​ម្តងទៀត ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយ នៅឡើយទេ។

គួរបញ្ជាក់ថា សមាគមជនពិការដែលបានឆបោកប្រជាពលរដ្ឋ មាន៣កន្លែង ទី១ជាទីស្នាក់ការបណ្តាល ស្ថិតនៅស្រុកបាធាយ ហើយចំណែក សាខា១ទៀត ស្ថិតនៅស្រុក​ជើងព្រៃ និងមួយសាខាទៀតនៅខេត្តកំពង់ឆ្នាំង ដែលមានបុគ្គលប្រហែលជិត១០នាក់៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com