(បន្ទាយមានជ័យ)៖ ដូចតាមការសន្យា លោក ស សុខា​ តំណាងរាស្ដ្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ទទួលបន្ទុក៣ខេត្ត នៅព្រឹក​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានចាត់ឲ្យក្រុមការងារ ស.ស.យ.ក ខេត្តបន្ទាយមានជ័យ យកថវិកាលើកទឹកចិត្ត២០០ដុល្លារ ប្រគល់ជូនយុវតីពិការទាំង២។

លោក​ ស សុខា បានបញ្ជាក់ថា នៅលើFacebook របស់លោកថា «ក្រុមការងារ ស.ស.យ.ក ខេត្តបន្ទាយមានជ័យ បានយកថវិកា ដែល​ខ្ញុំ​បាទ បាន​សន្យាថា​នឹងឧបត្ថម្ភ​ប្អូន​ស្រីពិការ​ដៃទាំង២​ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​កាលពីកន្លងទៅ នេះជាប្រាក់ឧបត្ថម្ភសម្រាប់ ខែមករា ឆ្នាំ២០១៧។ ថវិកា២០០ដុល្លារសម្រាប់ប្អូនស្រី មិនច្រើនប៉ុន្មាន​នោះទេ ប៉ុន្តែជាការ​គាំទ្រ​ផ្នែកស្មារតី ដែលប្អូនជានារីផង កាយសម្បទាពុំគ្រប់គ្រាន់ផង បែរ​ជា​ជំនះបន្តការសិក្សារហូតដល់ថ្នាក់ទី១០ និងមានឆន្ទៈ​បន្ត​រហូត​ឧត្ដម​សិក្សាទៀត»

លោក ស សុខា បន្ថែមថា «ដូចខ្ញុំបានសន្យាអីចឹងកាលចុះទៅពិនិត្យស្ថានភាពប្អូនស្រីដោយផ្ទាល់ ដល់គេហដ្ឋាននោះថា ខ្ញុំនឹងបន្តឧបត្ថម្ភគាំទ្រប្អូន​ទៀតពេល​ប្រលង​បាក់​ឌុប​​ជាប់ ចូលរៀនមហាវិទ្យាល័យ។ សូមជូនពរប្អូនស្រីជោគជ័យ!»