(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានចេញប្រកាសអន្តរក្រសួងថ្មីមួយ ស្តីពីការផ្តល់សេវារដ្ឋបាល របស់ក្រសួងមហាផ្ទៃ ដើម្បីកំណត់តម្លៃការផ្លល់សេវារដ្ឋបាល របស់ក្រសួងមហាផ្ទៃ ដើម្បីយកថវិកាជាប្រយោជន៍ដល់ប្រទេសជាតិ។

ជាការកត់សម្គាល់ ប្រកាសអន្តរក្រសួងនេះ បានលុបចោលថ្លៃសេវា សម្រាប់ការងាររដ្ឋបាលមួយចំនួនដូចជា៖

* ការធ្វើសំបុត្រអាពាហ៍ពិពាហ៍ របស់ជនបរទេស ជាមួយប្រជាពលរដ្ឋខ្មែរ
* ការផ្តល់សៀវភៅស្នាក់នៅ
* ទុតិយតា ឬតតិយតា សៀវភៅស្នាក់នៅ
* ការស្នើសុំបន្ថែម ឬបន្ថយសមាជិក ក្នុងសៀវភៅស្នាក់នៅ
* ការផ្តល់សៀវភៅគ្រួសារ
* ទុតិយតា និងតតិយតា សៀវភៅគ្រួសារ
* ការស្នើសុំបន្ថែម ឬបន្ថយសមាជិកគ្រួសារ ក្នុងសៀវភៅគ្រួសារ
* ការផ្តល់អត្តសញ្ញាណបណ្ណ សញ្ជិតខ្មែរ
* ទុតិយតា ឬតតិយតា អត្តសញ្ញាណបណ្ណសញ្ជិតខ្មែរ៕

ព័ត៌មានលម្អិតស្តីពីថ្លៃសេវានានា របស់ក្រសួងមហាផ្ទៃ សូមអានប្រកាសអន្តរក្រសួងទំាងស្រុង