(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន​ ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់អង្គភាព Fresh News ថា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧នេះ​ មានកប៉ាល់១គ្រឿង ឈ្មោះ VOLENDAM​ សញ្ជាតិហូឡង់ បានចូលចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដោយបានដឹកភ្ញៀវទេសចរចំនួន ១,២១៩នាក់ មកទស្សនកិច្ចកម្សាន្តលេងក្នុងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោបានបន្តថា លោកបានចាត់កម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរ។ កប៉ាល់ទេសចរដ៏ធំនេះ នឹងចាកចេញពីខេត្តព្រះសីហនុ ទៅប្រទេសវៀតណាម នៅវេលាម៉ោង ៨៖៣០នាទី យប់នេះតែម្ដង៕