(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបង្ហាញនូវបញ្ជីរាយនាម ឈ្មោះក្រុមហ៊ុន និងរោងម៉ាស៉ីនកិនស្រូវរបស់កម្ពុជាចំនួន២៦ ដែលត្រូវបានភាគីចិន វាយតម្លៃថាអាចមានសមត្ថភាព នាំចេញអង្ករទៅកាន់ប្រទេសចិន បានដោយគោរពតាមគោលការណ៍អនាម័យ។

លោក ហ៊ាន វណ្ណហន អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងចំណោមរោងម៉ាស៉ីនកិនស្រូវ កែឆ្នៃអង្ករកម្ពុជា ជាង៥០ដែលបានស្នើសុំនោះ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋាន កសិកម្មបានវាយតំលៃថា មានតែ២៨ដែលមានសមត្ថភាពអនាម័យ និងភូតគាមអនាម័យ ហើយក្នុងចំណោម២៨នោះ អគ្គរដ្ឋបាលត្រួតពិនិត្យ អនាម័យ ភូតគាមអនាម័យ នៃប្រទេសចិន បានមកវាយតំលៃធ្លាក់ តែ២ក្រុមហ៊ុន។

លោកបញ្ជាក់ទៀថា «ចាប់ពីថ្ងៃទី២៧ ខែមករា ២០១៧តទៅ មានតែ២៦ ក្រុមហ៊ុន ដែលអាចនាំអង្ករចេញពីកម្ពុជា ទៅប្រទេសចិនបាន»

ក្រុមហ៊ុនទាំង២៦នោះរួមមាន៖

១៖ ក្រុមហ៊ុន Amru Rice Cambodia Co.,Ltd
២៖ ក្រុមហ៊ុន Apsara Rice Cambodia Co.,Ltd
៣៖ ក្រុមហ៊ុន Baitnag (Kampuchea) Plc
៤៖ ក្រុមហ៊ុន Battambang Rice Investment Co.,Ltd
៥៖ ក្រុមហ៊ុន Capitla Food Investment Imp-Exp Co.,Ltd
៦៖ ក្រុមហ៊ុន City Rice Import Export Co.,Ltd
៧៖ ក្រុមហ៊ុន Crystal Rice (Kampuchea) Co.,Ltd
៨៖ រោងម៉ាស៉ីនកិនស្រូវ Chhum Thom Rice Mill
៩៖ ក្រុមហ៊ុន Eang Heng Import Export Co., Ltd
១០៖ ក្រុមហ៊ុន Golden DaunKeo Rice Mill Co.,Ltd
១១៖ ក្រុមហ៊ុន Golden Rice Cambodia Co.,Ltd
១២៖ ក្រុមហ៊ុន Golden Star Rice Mill & Imp.Exp Co.,Ltd
១៣៖ ក្រុមហ៊ុន Great Grain & Garment Asia Pacifice Cambodia Co.,Ltd
១៤៖ ក្រុមហ៊ុន Green Trade Company
១៥៖ ក្រុមហ៊ុន Guohoung Cambodia Industry Co.,Ltd
១៦៖ ក្រុមហ៊ុន Indo China Rice Mill Limited
១៧៖ ក្រុមហ៊ុន Khmer Food Group Co.,Ltd
១៨៖ ក្រុមហ៊ុន LorEakHeng SekMeas Rice Co.,Ltd
១៩៖ ក្រុមហ៊ុន Nicoline Investment Co.,Ltd
២០៖ ក្រុមហ៊ុន Plam Rice Co.,Ltd
២១៖ ក្រុមហ៊ុន Sarykunthear
២២៖ ក្រុមហ៊ុន Sokkeo Import Export Co.,Ltd
២៣៖ ក្រុមហ៊ុន Thmorkorl Rice Import Export Co.,Ltd
២៤៖ ក្រុមហ៊ុន TOT (Trust Our Trade) Co.,Ltd
២៥៖ក្រុមហ៊ុន Vong Bun Heng Import Export Co.,Ltd
២៦៖ក្រុមហ៊ុន White Golde Import Export Co.,Ltd

សូមជម្រាបថា បើតាមរបាយការណ៍នាំចេញអង្ករ ក្នុង ចំណោមប្រទេសទាំង៦៦ ដែលនាំចូលអង្ករពីកម្ពុជា មានប្រទេសចិនឈរលំដាប់លេខ១ ដែលនាំចូលអង្ករពីកម្ពុជា ច្រើនជាងគេ រហូតដល់ ១២៧,៤៦០តោន ខណៈឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះកិច្ចព្រមព្រៀងផ្តល់កូតា នាំចេញចំនួន២០ម៉ឺនតោន៕