(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹងដល់ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជុំវិញសំណើសុំអន្តរាគមន៍របស់ អាជីវករផ្សារអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច តាមសារាចរលេខ០៨ សរ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលបានដោះស្រាយជូនបងប្អូនអាជីវករ ផ្សារអ្នកលឿង ស្រុកពាមរក៏ ដោយត្រូវទទួលបានសិទ្ធិដូចផ្សារដទៃទៀតនៅពេលចប់អាណត្តិ។

សេចក្តីជូនដំណឹងដដែលបានបន្ថែមឲ្យដឹងទៀតថា ចំពោះតូបនៅសល់សាលាខេត្តព្រៃវែង ត្រូវបង្កើតគណៈកម្មការគ្រប់គ្រង និងជួល ចំណែកចំណូលពីការជួលត្រូវបង់ចូលថវិកាខេត្ត។

សូមអានសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី៖