(ភ្នំពេញ)៖ ទូរទស្សន៍ហង្សមាស HDTV បានចាក់បញ្ចាំង នូវកំពូលខ្សែភាពយន្តភាគដ៏ល្បីល្បាញ របស់ឥណ្ឌាគឺរឿង «ប្រពន្ធពស់» កាលពីថ្ងៃទី០២ ខែមករា ដើមឆ្នាំ២០១៧​ថ្មីៗនេះ ត្រូវបានមហាជនលាន់មាត់សរសើរថា ពិតជាល្អមើល និងមានទស្សនីយភាពប្លែកភ្នែក គួរឲ្យចង់ទស្សនា។ រឿងនេះ​បញ្ចាំង រៀងរាល់ថ្ងៃចន្ទ ​ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង១២​ថ្ងៃត្រង់ ដល់ម៉ោង០១រសៀល នៅទូរទស្សន៍​ ហង្សមាស HDTV។

តាមការឆ្លើយឆ្លងព័ត៌មាន ពីអ្នកគ្រប់គ្រងកម្មវិធីផ្សាយ របស់ទូរទស្សន៍ ហង្សមាស HDTV និងអង្គភាព Fresh News បានបញ្ជាក់ថា ​រឿងប្រពន្ធពស់​នេះ គឺជារឿងល្បីលំដាប់កំពូល ដែលហង្សមាស បានសម្រិតសម្រាំងយ៉ាងពិសេស ដើម្បីជាកាដូឆ្នាំថ្មី និងជាចំណីចក្ខុថ្មីប្លែកមួយទៀត ផ្ដល់ជូនទស្សនិកជន នៅដើមឆ្នាំ២០១៧នេះ។

ចង់ដឹងថា រឿងនេះជក់ចិត្តប៉ុណ្ណា អង្គភាព Fresh News បានដកស្រង់ភាគទី១ ចេញពីទំព័រ Facebook ផ្លូវការរបស់ទូរទស្សន៍ហង្សមាស ជូនទស្សនិកជនទស្សនា ដូចខាងក្រោមនេះ៖