(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោកស្រី អាន ផល្លា ប្រធានសមាគនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជិត៣០០នាក់ ព្រមទាំងបាននាំយកនូវ សម្ភារសិក្សា ថវិកា និងឆ្លៀតប្រគល់ជូននូវបង្គន់អនាម័យចំនួន៤បន្ទប់ ដែលជាអំណោយរបស់ សាលាខណ្ឌឫស្សីកែវ ដើម្បីមកចែកជូនពួកគាត់ទុកជាចំណង ដៃអនុស្សាវរីយ៍មុនថ្ងៃ៧មករា នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ចម្រើនជាតិ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម៧ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។

នាឱកាសចុះសាកសួរសុខទុក្ខនោះដែរ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងថា‌ ‌‌‌‌‌«ក្នុងថ្ងៃនេះខ្ញុំនិងភរិយា ពិតជាមានមោទនភាពខ្លាំងណាស់ ដោយបានមកចូលរួមប្រគល់ នូវបង្គន់អនាម័យចំនួន៤បន្ទប់ ដែលបានសាងសង់រួចរាល់ ជាស្ថាពរកាលពីកន្លងមក អស់ថវិកាជិត៣ពាន់ដុល្លារ សម្រាប់បម្រើឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់អាច ប្រើប្រាស់បានតាមតម្រូវការលែងពិបាកហើយ»

លោក ជា ពិសី បានថ្លែងទៀតថា ក្នុងនាមយើងជាសិស្ស ជាទំពាំងស្នងឫស្សី ត្រូវតែខិតខំប្រឹងប្រែង យកចិតទុកដាក់សិក្សារៀនសូត្រ ដើម្បីយកចំណេះមកប្រើប្រាស់ជួយដល់គ្រួសារ និងបានរួមចំណែកជួយ ដល់សង្គមជាតិយើង ហើយសំខាន់ជាងនេះទៅទៀតនោះ មិនត្រូវប្រប្រត្តល្បែងស៉ីសង ដូចជាហ្គេមបាញ់ត្រីជាដើម ហើយចាំបាច់ យើងទាំងអស់គ្នាជាសិស្សត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន។

ជាមួយគ្នានោះ លោក ជា ពិសី ក៍បានថ្លែងបញ្ជាក់ផងដែរថា បន្ទាប់ពីប្រគល់នូវបង្គន់អនាម័យ ចំនួន៤បន្ទប់ក្រុមការងារ យើងបាននាំមកជាមួយនូវ សម្ភារសិក្សា មាន ប៊ិច សៀវភៅ ខ្មៅដៃចំនួន ៣០០ឈុតស ម្រាប់ចែកជូនសិស្សានុសិស្សក្នុងម្នាក់ៗ ទទួលបានមួយឈុតផងដែរ។ ដោយឡែក សម្រាប់លោកគ្រូ អ្នកគ្រូ៣១នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២ម៉ឺនរៀលដើម្បីជាចំណង ដៃអនុស្សាវរីយ៍មុនថ្ងៃ៧មករា ចូលមកដល់នាវេលាថ្ងៃស្អែក៕