(សៀមរាប)៖ អនុវត្តន៍តាមការណែនាំជាប្រចាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក​ជាអគ្គនាយក​កាំកុងត្រូល​ស្តីពីការ​អនុវត្តនូវ​ តួនាទី​ ភារកិច្ច​របស់​ខ្លួន​ ដើម្បីការពារ​សុខមាលភាព​  សុវត្ថិភាព​ និងផលប្រយោជន៏​ អ្នកប្រើប្រាស់​ មន្រ្តីកាំកុងត្រូល​ខេត្តសៀមរាប​ បានចុះជា​ប្រចាំត្រួត​ពិនិត្យ​ទំនិញ​ជាបន្តបន្ទាប់​។

ជាក់ស្តែងនៅថ្ងៃនៅថ្ងៃសុក្រ ទី០៦ ខែមករា  ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀម រាប សហការជាមួយមន្ទីរពាណិជ្ជកម្ម បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅតាមផ្ទះ និង មីនីម៉ាតមួយចំនួនស្ថិតនៅតាមបណ្តោយកំណាត់ផ្លូវលេខ ៦ ក្នុងភូមិគ្រួស និង​ភូមិសាលាកន្សែង   សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

លទ្ធផលពិនិត្យនៃការត្រួតពិនិត្យ គឺឃើញមានផលិតផលមួយចំនួន ប្រែប្រួលខូចគុណភាព    ហួសកាលបរិច្ឆេទ ប្រើប្រាស់ ហើយត្រូវបានសាខាកាំកុងត្រូលខេត្តសៀមរាប ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៏កំទេចចោលនៅពេលក្រោយ។

ផលិតផលខូចគុណភាពទាំងនោះរួមមាន ៖
_ ទឹកក្រូចដបជ័រជាផលិតរបស់ប្រទេសថៃចំណុះ 1,25 លីត្រចំនួន 24 ដប ។
_ ទឹកសណ្តែកប្រអប់ក្រដាស់ផលិតនៅប្រទេសថៃចំណុះ 180ml ចំនួន 52 ប្រអប់ ។
_ ទឹកMilo ប្រអប់ក្រដាស់ផលិតនៅប្រទេសថៃចំណុះ 180ml  និង125ml ចំនួន 44 ប្រអប់ ។
_ ទឹកដោះគោសូកូឡា ប្រអប់ក្រដាស់ផលិតនៅប្រទេស New Zealand ចំណុះ 250ml ចំនួន 6 ប្រអប់ ។
_ តែប្រអប់ Lipton ផលិតនៅប្រទេសថៃ ទម្ងន់ 200g ចំនួន 3 ប្រអប់ធំ ។
_ កាហ្វេកញ្ចប់ ស្ទឹងត្រែង ទម្ងន់ 500g ចំនួន 7 កញ្ចប់ ។
_ តំណាប់ផ្លែឈើ ទម្ងន់ 80g ចំនួន 1 កញ្ចប់ ។
_ ទំពាំងបាយជូរក្រៀម ផលិតនៅប្រទេសថៃ ទម្ងន់ 150g ចំនួន 6 កញ្ចប់ ។
_ នំចម្រុះ ទម្ងន់ 48,100g = 48.100 kgs
_ ទឹកផ្លែឈើដបជ័រចំរុះផលិតនៅប្រទេសថៃ ចំនួន 23 គ.ក ។
ទម្ងន់សរុបនៃផលិតផលហួសកាលបរិច្ឆេទប្រើប្រាស់ដែលដកហូតបាន៖ 123.860 គ.ក ។

ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានអប់រំ និងចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ  និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់៕