Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីខណ្ឌ សង្កាត់ ភូមិ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ បានចុះពិនិត្យផ្លូវបេតុងថ្មី ០១ខ្សែ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ។ 

ផ្លូវមួយខ្សែនេះ ជាផ្លូវស្ថិតក្នុងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៧ ប្រវែង ៣៧២ម៉ែត្រ ទទឹង ០៤ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ ហើយជាចំណងដៃដល់ពលរដ្ឋរាប់សិបគ្រួសារនៅសង្កាត់រលួស។

លោកអភិបាលខណ្ឌ បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងមូលដ្ឋាន តួយ៉ាងផ្លូវបេតុងថ្មី ដែលទើបបានស្ថាបនារួចនាពេលនេះ គឺបានជួយសម្រួលដល់ការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូន និងធ្វើឲ្យមានផាសុខភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ។

បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ បានអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់អជ្ញាធរមូលដ្ឋាន ទាំងអស់ដែលបានយកចិត្តទុកដាក់គិតគូរពីការលំបាករបស់ប្រជាពលរដ្ឋ និងបានជួយដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com