Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ភ្នំពេញ)៖ ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​  នៅ​រសៀល ​ថ្ងៃ​សុក្រ ទី​​៦​ ខែ​មករា​ ឆ្នាំ​២០១៧​នេះ​​ បាន​ប្រារព្ធ​កម្មវិធី​អប​អរ​សាទរ ​ទ្រង់​ទ្រាយ​ធំ ​ដើម្បី​រំលឹក​ដល់​ជោគជ័យ ​ដែល​ក្រុម​ហ៊ុន​សម្រេច​បាននៅ​ឆ្នាំ​ ២០១៦​ និង​ ដើម្បី​ចាប់​ផ្ដើម​ឆ្នាំ​ថ្មី​ជា​មួយ​នឹង​ជោគជ័យ​កាន់​តែ​ខ្លាំង​ជាង​មុន​។

កម្ម​វិធី​នេះ​ត្រូ​វបាន​រៀប​ចំ​ឡើង​នៅ​សណ្ឋាគារ​​ Raffles Le Royal​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ បុគ្គលិក​ និង​ទី​ប្រឹក្សា​ធានារ៉ាប់​រង​អាយុ​ជីវិត​របស់​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ ដែល​មាន​ចំនួន​សរុប​ប្រមាណ​៤០០​នាក់​។

ថ្លែង​ក្នុង​ឱកាស​នៃ​​ការ​ប្រារព្ធ​កម្មវិធី​នេះ​ លោក​ Robert Elliott អគ្គ​នាយក​ប្រតិបត្តិ​ និង​នាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ ថ្លែង​ថា​៖​ «​នេះ​ជា​ឆ្នាំ​ទី​ ៥​​ ហើយ​ដែល​យើង​បាន​ធ្វើ​​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​នេះ​ ហើយ​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​យើង​ទទួល​បាន​កា​ជឿ​ទុក​ចិត្ត​ពី​ប្រជា​ជន​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​ ខ្ញុំ​សូម​អរគុណ​ចំពោះ​ទី​ប្រឹក្សា​ធានារ៉ាប់​រង​អាយុ​ជីវិត​ និ​ង​បុគ្គលិក​ទាំង​អស់​របស់​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ ដែល​បាន​ខិត​ខំប្រឹង​ប្រែង​ធ្វើ​ឱ្យ​វិស័យ​ធានារ៉ាប់​រង​អាយុជីវិត​ ជា​ពិសេស​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​អាយុជីវិត​ មេនូឡាយហ្វ៍​ ទទួល​បានជោគជ័យ​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​រហូត​មក​ដល់​ពេល​នេះ​»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ជា​ក្រុម​ហ៊ុ​ន​ធានារ៉ាប់​រងអាយុ​ជីវិត ​ឈាន​មុខ​គេមួយ​​លើ​ពិភព​លោក​ ដែល​មាន​ប្រវត្តិ​នៃ​ប្រតិបត្តិ​ការ ​អាជីវកម្ម​របស់​ខ្លួន​អស់​រយៈ​ពេល​១៣០​ មក​ហើយនៅប្រទេស​កាណាដា​​។​ ក្រុម​ហ៊ុន​ដ៏​ធំ​នេះ ​បាន​ចូល​មក​កម្ពុជា​កាល​ពី​ខែ​មិថុនា​​ ឆ្នាំ​២០១២​ ក្នុង​នាម​ជា​ក្រុម​ហ៊ុនធានារ៉ាប់​រង​អាយុជីវិត ​ដែល​មាន​ភាគ​ហ៊ុន​បរទេស​១០០%​ ដំបូង​គេ​នៅ​កម្ពុជា​៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com