Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុង (Samsung) បានប្រកាសផលិតផលថ្មីបំផុតមួយ នៅក្នុងត្រកូល Galaxy A  គឺ Galaxy A ស៊េរី  2017 ដោយរៀបចំឡើង នៅសាខាក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិកប្រចាំកម្ពុជា និងមានការចូលរួមពីអ្នកសារព័ត៌មាន យ៉ាងច្រើនកុះករ។  

ទូរស័ព្ទ Galaxy A ស៊េរី 2017 មានលក្ខណៈសម្បត្តិដូចជា Galaxy A7 មានអេក្រង់ធំរហូតដល់ ៥.៧ អ៊ីញ មានការមេរ៉ាទាំងមុខនិងក្រោយទំហំ១៦មេហ្គាភីកស៊ែល មានថ្មទំហំធំរហូតដល់ 3600mAh មាន Ram 3GB និង មេម៉ូរីក្នុងម៉ាស៊ីន 32GB។

រីឯ Galaxy A5 មានអេក្រង់ទំហំ ៥.២ អ៊ីញ មានការមេរ៉ាទាំងមុខនិងក្រោយរហូតដល់16 មេហ្គាភីកស៊ែល មានថ្មទំហំ 3000mAh មាន Ram 3GB និង មេម៉ូរីក្នុងម៉ាស៊ីន 32GB។ សំរាប់ Galaxy A3 វិញមានអេក្រង់ទំហំ៤.៧ អ៊ីញ មានការមេរ៉ាមុខទំហំ 8 មេហ្គាភីកស៊ែល និងក្រោយទំហំ១៣ មេហ្គាភីកស៊ែល មានថ្មទំហំ 2350mAh មាន Ram 2GB និងមេម៉ូរីក្នុងម៉ាស៊ីន
16GB។

លើសពីនេះទៅទៀតត្រកូល Galaxy A ស៊េរី 2017 បានបំពាក់នូវ IP68 ជាអាវក្រោះការពារ ធន់នឹងទឹកជំរៅ១.៥ម៉ែត្រ រយៈពេល៣០នាទី និងធូលី ប្រើខ្សែសាក USB Type-C និងអាចបន្ថែមមេម៉ូរីខាងក្រៅរហូតដល់ 256GB ផងដែរ។

លោកអ្នកអាចធ្វើការ Pre-Order ទូរស័ព្ទ Galaxy A ស៊េរី 2017 បាន ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ នៅទីធ្លាខាងមុខមហោស្រពកោះពេជ្រ និងពីថ្ងៃទី ០៩ ដល់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅហាងទំនើបសាមសុងទាំង៥សាខា នៅហាងអប្សរាដេប៉ូ អប្សរាអេទ្បិចត្រូនិក ហាង KLDis 3 ហាង KLDis 4 និងហាងនីកាបូកគោ។

លោកអ្នកនឹងទទួលបានរង្វាន់៨ ដូចជា Power Bank 10,000mAh មេម៉ូរី 32GB ដង Selfie  Clear Cover Screen ការពារ អាវយឺតសាមសុង Holding Ring និងស៊ីម Smart ភ្ជាប់គំរោង Power+1។ ហើយលោកអ្នកអាចអញ្ជើញមកទទួលយកទូរស័ព្ទរបស់លោកអ្នកចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៧ នៅតាមហាងទំនើបសាមសុងទាំង៥ សាខាខាងលើ។  

សូមប្រញាប់ឡើងកុំឲ្យ ឱកាសដ៏ល្អនេះ រំលងផុតឲ្យសោះ ព្រោះចំនួនមានកំណត់។ សំរាប់ព័ត៌មានបន្ថែមលោកអ្នក អាចទំនាក់ទំនងមកផ្នែកបំរើ អតិថិជនទូរស័ព្ទលេខ 023 993 232៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com