Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសង្ឃឹមជឿជាក់ថា នៅថ្ងៃបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ/សង្កាត់ខាងមុខនេះ នៅប្រទេសកម្ពុជា នឹងគ្មានការរារាំង​ប្រជាពលរដ្ឋ​ណាម្នាក់ មិនឲ្យ​បោះឆ្នោត​ដោយចោទថា​ជាជនជាតិ​វៀតណាម ដូចការបោះឆ្នោត​អាណត្តិមុនឡើយ ព្រោះការបញ្ជាក់សញ្ជាតិខ្មែរនេះ ត្រូវបានធ្វើលម្អិត​​ជាមុនជាច្រើន​​ដំណាក់កាល​ហើយ, នេះបើតាមការបញ្ជាក់របស់ លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប។

លោក គួយ ប៊ុនរឿន បានបញ្ជាក់បែបនេះ នៅក្នុងពិធីបិទកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់​ការបោះឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ នាល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ នៅភោជនីយដ្ឋាន​ទន្លេបាសាក់២។

លោកអនុប្រធានបាននិយាយយ៉ាងដូច្នេះថា «នៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ ខាងមុខ យើងសង្ឃឹមជឿជាក់ថា នឹងមិនអាចមានសកម្មភាពរារាំង ឬបាតុភាពណាមួយកើតឡើង ដូចនៅឆ្នាំ២០១៣ ទៀតទេ»។

លោក គួយ ប៊ុនរឿង បានបញ្ជាក់ថា «តាមការចុះឈ្មោះបោះឆ្នោត ឥឡូវនេះ គ.ជ.ប បើកសិទ្ធិក្នុងពេលបិទផ្សាយបញ្ជីដំបូងហ្នឹង គឺផ្ដល់សិទ្ធិឲ្យមានការប្ដឹងជំទាស់ តាមច្បាប់ចែង ប្រជាពលរដ្ឋមានសិទ្ធិប្ដឹងតវ៉ា និងប្ដឹងជំទាស់ ទៅលើជនណាដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ហ្ចឹងច្បាប់អនុញ្ញាតឲ្យលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្ដឹងជំទាស់ បើមើលឃើញថាជននោះ មិនមែនជាសញ្ជាត់ខ្មែរ មិនទាន់គ្រប់អាយុ និងជនដែលជាប់ពិរុទ្ធជាដើម គឺអាចប្ដឹងបាន»។

ដោយឡែក មន្រ្តីច្បាប់ម្នាក់បម្រើការក្នុងអង្គការខំមហ្រ្វែល លោក យឿង សុធារ៉ា បានលើកឡើងថា ប្រសិនបើ គ.ជ.ប អនុវត្តតាមនីតិវិធីត្រឹមត្រូវ ប្រហែលជាអាច​បញ្ចៀសការរារាំង ក៏ដូចជាសកម្មភាពបាតុភាពនានា ដូចឆ្នាំ២០១៣បាន តែវាក៏អាស្រ័យទៅលើស្ថានភាពនយោបាយ និងស្ថានភាពជាក់ស្ដែងបានភាពល្អប្រសើរ ក្នុងពេលបោះឆ្នោតផងដែរ។

លោកថា «បើសិនជាស្ថានភាពនៅពេលនោះ មានការអនុវត្តតឹងតែង ឃើញខុសចាប់ដាក់ទោស ពោលគឺប្រើច្បាប់អាជ្ញាសឹកតឹងតែង ហើយបើ​សិនបើ​មានការគៀប​សង្កត់ណាមួយ ពីគណបក្សនយោបាយធំៗ ខ្ញុំគិតថាអាចនឹងមានបញ្ហាទាំងនោះកើតឡើង»

ទោះយ៉ាងណា លោក គួយ ប៊ុនរឿន បានបញ្ជាក់ទៀតថា តាមរយៈការចុះឈ្មោះបោះឆ្នោតថ្មី នៅឆ្នាំ២០១៦ កន្លងទៅ គ.ជ.ប សង្កេតឃើញថា ខេត្តមួយចំនួន​ដែលធ្លាប់តែមានឈ្មោះបោះឆ្នោតច្រើន ក្នុងបញ្ជីបោះឆ្នោតចាស់ (សង្ស័យជនជាតិវៀតណាម) ដូចជាខេត្តកណ្ដាល ខេត្តសៀមរាបជាដើម បែរជាមានការថយចុះ នៅពេល គ.ជ.ប ធ្វើការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីនេះ៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com