Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ (ឆ្នាំមុន) បានប្រកាសថា ជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ គឺជាព្រឹត្តការណ៍ ដែលកម្ពុជា បានរួចផុតពីវាលពិឃាតដ៏ឃោរឃៅរបស់ ប៉ុលពត ហើយជាជ័យជម្នះរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា។

Facebook របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦នេះ (ឆ្នាំមុន) បានលើកឡើងថា «ជ័យជម្នះរបស់ប្រទេស កម្ពុជានៅថ្ងៃទី៧ ខែមករា កត់សម្គាល់ការរំដោះទីក្រុងភ្នំពេញពីរបបខ្មែរក្រហម ដែលជារបបមួយគេមើល ឃើញច្បាស់ថា ស្ថិតក្នុងចំណោមរបប ដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្រ្ត។ ជ័យជម្នះ លើពួកខ្មែរក្រហម គឺជាជ័យជម្នះ របស់ប្រជាជន កម្ពុជាទាំងអស់»។

ការប្រកាសរបស់ស្ថានទូតអាមេរិក ដែលប្រទេសមហាអំណាចពិភពលោកមួយនេះ គឺផ្ទុយទៅនឹងការលើកឡើងរបស់អ្នកនយោបាយមួយចំនួន នៅកម្ពុជា ដែលរៀងរាល់ឆ្នាំតែងតែ​លើកឡើងដោយមិន​ទទួលស្គាល់ជ័យជម្នះមួយនេះឡើយ ហើយតែងធ្វើការបន្ទោសបង្អាប់ជានិច្ចថា ជាថ្ងៃដែលបរទេស ចូលឈ្លានពានទឹកដីកម្ពុជា។

នៅក្នុងសេចក្តីប្រកាសនេះស្ថានទូតអាមេរិក ក៏បានចូលសំដែងទុក្ខសោក ចំពោះការបាត់បង់ជីវិតជិត២លាននាក់ និងការខ្ចាត់ព្រាត់ នៅក្នុងជីវិតមនុស្សជាច្រើនទៀត។ នៅថ្ងៃខួប នៃជ័យជម្នះរបស់​គណបក្ស​ប្រជាជនកម្ពុជានេះ អាមេរិក បានបង្ហាញការចង់ឃើញប្រជាជនកម្ពុជារស់នៅប្រកបដោយវិបុលភាព។

ស្ថានទូតអាមេរិក បានបញ្ជាក់យ៉ាងដូច្នេះ «ក្នុងនាមជាមិត្តរបស់ប្រជាជនកម្ពុជា បំណងដ៏មុតមាំ​របស់យើង គឺចង់ឃើញប្រជាជនកម្ពុជាក្នុងគ្រប់ជំនឿទាំងអស់ បន្តធ្វើការជាមួយគ្នា ដើម្បីកសាង​អនាគតមួយ ដែលមានវិបុលភាព និង ប្រជាធិបតេយ្យកាន់តែច្រើនឡើង»

សូមរំលឹកថា ក្នុងរយៈពេលកាន់កាប់របស់សម័យកម្ពុជាប្រជាធិបតេយ្យ ដែលហៅថាសម័យ ប៉ុលពត ដ៏សែនប្រល័យត្រឹមរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានសម្លាប់ប្រជាពល​រដ្ឋកម្ពុជា​ប្រមានជិត ៣លាននាក់ និងធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ដល់កម្រិតសូន្រផងដែរ៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com