(ភ្នំពេញ)៖ រថយន្ដម៉ាក Jaguar XJ គឺប្រភេទរថយន្ដស៊ីដាន់ បែបប្រណិត ជាមួយនឹងតួខ្លួនវែងយ៉ាងស្រស់សង្ហាដាច់គេ និងផ្នែកខាងក្នុងនៃរថយន្ដ ត្រូវបានរចនាឡើង​ដោយសម្ភារៈប្រណិតៗ ដែលវាសាកសមបំផុត សម្រាប់ការរស់នៅបែបស៊ីវិល័យ ឫអ្នកដែលតួនាទីធំៗ ក្នុងក្រុមហ៊ុន និងឋានៈខ្ពស់នៅក្នុងសង្គមជាដើម។

ប្រណិតភាពនៅក្នុងរថយន្ដ Jaguar XJ គឺវាមិនខុសពីរថយន្ដទំនើបៗដូចជា Mercedes និង Rolls Royce នោះទេ បើយើងងាកមកមើលផ្នែកខាងក្នុងនៃរថយន្ដ Jaguar XJ វាត្រូវបានបំពាក់ដោយសម្ភារៈទំនើប ហើយប្រណិតៗជាច្រើន។ កៅអីទាំងអស់សុទ្ធតែ ក្រាលដោយស្បែកដែល មានគុណភាពខ្ពស់ និងត្រូវរចនាយ៉ាងស្រស់ស្អាត ហើយធំទូលាយទៀតផង។ លើសពីនេះ កៅអីផ្នែកខាងក្រោយ មានកន្លែងសម្រាប់សរសេរ និងដាក់កុំព្យូទ័រ ដើម្បីបំពេញការងារផ្សេងៗ ខណៈពេលដែលកំពុងធ្វើដំណើរ។

រថយន្ដ Jaguar XJ ជារថយន្ដដែលមានប្រព័ន្ធបង្វិលកង់ទាំងបួនព្រមគ្នា ហើយតួរបស់រថយន្ដទាំងមូល ត្រូវបានផលិតឡើងដោយលោហៈធាតុ “អាលុយមីញ៉ូម” សុទ្ធរហូតទៅដល់ ៧០% ដែលធ្វើឲ្យរថយន្ដមួយនេះមានភាពស្វិត មាំ និងមានភាពភ្លឺចែងចាំង ជាជាងទៅនឹងរថយន្ដដែលផលិតដោយលោហៈផ្សេងៗទៀត។

ព័តមានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover នៅមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សូមទំនាក់ទំនង:  023 888-811 / 070 999-111 | http://www.jaguarcambodia.com
Facebook & Instagram: Jaguar Cambodia